យ៉ូប 33:27-30

យ៉ូប 33:27-30 គខប

ពេល​នោះ គេ​នឹង​ច្រៀង នៅ​ចំពោះ​មុខ​មនុស្ស‌ម្នា​ថា: “ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ខ្ញុំ​បាន​វង្វេង​ចេញ​ពី​មាគ៌ា​ដ៏​ត្រឹម​ត្រូវ តែ​ព្រះ‌ជាម្ចាស់​ពុំ​បាន​ដាក់​ទោស​ខ្ញុំ ស្រប​តាម​អំពើ​ដែល​ខ្ញុំ​ប្រព្រឹត្ត​នោះ​ឡើយ។ ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ ខ្ញុំ​នៅ​មាន​ជីវិត ហើយ​មើល​ឃើញ​ពន្លឺ”។ ព្រះ‌ជាម្ចាស់​ធ្វើ​ការ​ទាំង​នេះ​ចំនួន​ពីរ ឬ​បី​លើក ចំពោះ​មនុស្ស ដើម្បី​នាំ​គេ​ឲ្យ​ចៀស​ផុត​ពី​រណ្ដៅ ហើយ​ឲ្យ​ពន្លឺ​ជីវិត​ចាំង​ចែង​ទៅ​លើ​គេ។