យ៉ូប 33:27-30
យ៉ូប 33:27-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គេនឹងច្រៀងនៅមុខមនុស្ស ដោយពាក្យថា "ខ្ញុំបានធ្វើបាប ហើយរំលងនឹងសេចក្ដីត្រឹមត្រូវ ជាការដែលឥតមានប្រយោជន៍ដល់ខ្ញុំ។ ព្រះអង្គបានលោះព្រលឹងខ្ញុំ មិនឲ្យធ្លាក់ទៅក្នុងរណ្តៅទេ ជីវិតខ្ញុំក៏នឹងឃើញពន្លឺដែរ"។ មើល៍! ព្រះធ្វើការទាំងនេះដល់មនុស្ស ចំនួនពីរដង ហើយបីដងផង ដើម្បីទាញព្រលឹងគេពីរណ្តៅមកវិញ ប្រយោជន៍ឲ្យគេបានភ្លឺ ដោយពន្លឺនៃមនុស្សរស់។
យ៉ូប 33:27-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ គេនឹងច្រៀង នៅចំពោះមុខមនុស្សម្នាថា: “ខ្ញុំបានប្រព្រឹត្តអំពើបាប ខ្ញុំបានវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ តែព្រះជាម្ចាស់ពុំបានដាក់ទោសខ្ញុំ ស្របតាមអំពើដែលខ្ញុំប្រព្រឹត្តនោះឡើយ។ ព្រះអង្គបានរំដោះខ្ញុំមិនឲ្យធ្លាក់ទៅក្នុងរណ្ដៅ ខ្ញុំនៅមានជីវិត ហើយមើលឃើញពន្លឺ”។ ព្រះជាម្ចាស់ធ្វើការទាំងនេះចំនួនពីរ ឬបីលើក ចំពោះមនុស្ស ដើម្បីនាំគេឲ្យចៀសផុតពីរណ្ដៅ ហើយឲ្យពន្លឺជីវិតចាំងចែងទៅលើគេ។
យ៉ូប 33:27-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះគេនឹងច្រៀងនៅមុខមនុស្ស ដោយពាក្យថា ខ្ញុំបានធ្វើបាប ហើយរំលងនឹងសេចក្ដីត្រឹមត្រូវ ជាការដែលឥតមានប្រយោជន៍ដល់ខ្ញុំឡើយ ប៉ុន្តែទ្រង់បានលោះព្រលឹងខ្ញុំមិនឲ្យធ្លាក់ទៅក្នុងរណ្តៅទេ ជីវិតខ្ញុំក៏នឹងឃើញពន្លឺដែរ។ មើល បណ្តាការទាំងនេះ គឺព្រះទ្រង់ធ្វើ ទ្រង់ធ្វើដល់មនុស្ស២ដង ហើយ៣ដងផង ដើម្បីនឹងទាញព្រលឹងគេពីរណ្តៅមកវិញ ប្រយោជន៍ឲ្យគេបានភ្លឺដោយពន្លឺនៃមនុស្សរស់