យ៉ូប 32:1-10

យ៉ូប 32:1-10 គខប

កាល​មិត្ត‌ភក្ដិ​ទាំង​បី​រូប​របស់​លោក​យ៉ូប ឃើញ​លោក​ប្រកាន់​ជំហរ​ថា​ខ្លួន​សុចរិត​ដូច្នេះ ពួក​គេ​ក៏​លែង​ឆ្លើយ​ទៅ​លោក​វិញ។ ពេល​នោះ លោក​អេលី‌ហ៊ូវ ជា​កូន​របស់​លោក​បារ៉ា‌គាល ក្នុង​អំបូរ​ប៊ូស​នៃ​ត្រកូល​រ៉ាម ក៏​ចាប់​ផ្ដើម​ខឹង​ជា​ខ្លាំង។ គាត់​ខឹង​នឹង​លោក​យ៉ូប ព្រោះ​លោក​ប្រកាន់​ថា​ខ្លួន​លោក​សុចរិត​ជាង​ព្រះ‌ជាម្ចាស់។ គាត់​ក៏​ខឹង​នឹង​មិត្ត‌ភក្ដិ​ទាំង​បី​របស់​លោក​យ៉ូប​ដែរ ព្រោះ​លោក​ទាំង​បី​ពុំ​អាច​រក​ពាក្យ​ឆ្លើយ​ទៅ​លោក​វិញ​បាន ធ្វើ​ហាក់​ដូច​ជា​ព្រះ‌ជាម្ចាស់​មាន​កំហុស​មែន។ ដោយ​លោក​អេលី‌ហ៊ូវ​ក្មេង​ជាង​គេ គាត់​រង់‌ចាំ​និយាយ​ជា​មួយ​លោក​យ៉ូប​ក្រោយ​គេ។ ប៉ុន្តែ ពេល​គាត់​ឃើញ​លោក​ទាំង​បី​គ្មាន​ពាក្យ​អ្វី​ឆ្លើយ​ទៅ​លោក​យ៉ូប​ទៀត​នោះ គាត់​ក៏​ខឹង​ជា​ខ្លាំង។ លោក​អេលី‌ហ៊ូវ ជា​កូន​របស់​លោក​បារ៉ា‌គាល ក្នុង​អំបូរ​ប៊ូស ពោល​ឡើង​ថា៖ «ខ្ញុំ​នៅ​ក្មេង ហើយ​អស់​លោក​សុទ្ធ​តែ​ជា​ចាស់​ទុំ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ភ័យ​ញាប់‌ញ័រ មិន​ហ៊ាន​ជម្រាប​អស់​លោក​ពី​ចំណេះ​របស់​ខ្ញុំ។ ខ្ញុំ​តែង​គិត​ថា មនុស្ស​មាន​អាយុ​វែង រមែង​ប្រសប់​និយាយ អ្នក​រស់​បាន​ច្រើន​ឆ្នាំ​ប្រសប់​ផ្ដល់​យោបល់។ ក៏​ប៉ុន្តែ តាម​ពិត មាន​តែ​វិញ្ញាណ​នៅ​ក្នុង​មនុស្ស គឺ​ខ្យល់​ដង្ហើម​មក​ពី​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព ខ្ពង់‌ខ្ពស់​បំផុត​ប៉ុណ្ណោះ ទើប​ផ្ដល់​ឲ្យ​គេ​យល់​ដឹង​បាន។ រស់​បាន​ច្រើន​ឆ្នាំ​មិន​ផ្ដល់​ឲ្យ​មនុស្ស មាន​ប្រាជ្ញា​ឡើយ ហើយ​មនុស្ស​ចាស់​ជរា ក៏​មិន​ស្គាល់​ការ​វិនិច្ឆ័យ​ដែរ។ ហេតុ​នេះ សូម​អស់​លោក​ស្ដាប់​ខ្ញុំ​ម្ដង ខ្ញុំ​សូម​បង្ហាញ​ចំណេះ​ដឹង​របស់​ខ្ញុំ។ ខ្ញុំ​បាន​រង់‌ចាំ​អស់​លោក​មាន​ប្រសាសន៍ រហូត​ដល់​ចប់