យ៉ូប 32:1-10

យ៉ូប 32:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ អ្នក​ទាំង​បី​នោះ​ក៏​លែង​ឆ្លើយ​នឹង​លោក​យ៉ូប ព្រោះ​លោក​រាប់​ខ្លួន​ថា​ជា​សុចរិត​ហើយ។ នៅ​ខណៈ​នោះ អេលី‌ហ៊ូវ ជា​កូន​បារ៉ា‌គាល សាសន៍​ប៊ូស ក្នុង​ពូជ​ពង្ស​រ៉ាម​ក៏​មាន​កំហឹង គឺ​គាត់​ខឹង​នឹង​យ៉ូប ដោយ​ព្រោះ​លោក​រាប់​ខ្លួន​ជា​សុចរិត​នៅ​ចំពោះ​ព្រះ។ អេលីហ៊ូវ​ខឹង​នឹង​សម្លាញ់​របស់​លោក​យ៉ូប​ទាំង​បី​នាក់​នោះ​ដែរ ព្រោះ​គេ​រក​ឆ្លើយ​តប​មិន​បាន ទោះ​ជា​គេ​ពោល​ថា​លោក​យ៉ូប​មាន​កំហុស​ក៏​ដោយ។ ឯ​អេលី‌ហ៊ូវ គាត់​បាន​រង់‌ចាំ​ឱកាស​និយាយ​ជា‌មួយ​យ៉ូប ព្រោះ​គេ​សុទ្ធ​តែ​ចាស់ៗ​ជាង​ខ្លួន។ ដូច្នេះ អេលី‌ហ៊ូវ​ឃើញ​ថា អ្នក​ទាំង​បី​នោះ​រក​ឆ្លើយ​មិន​បាន នោះ​គាត់​ក៏​មាន​កំហឹង។ អេលី‌ហ៊ូវ ជា​កូន​បារ៉ា‌គាល សាសន៍​ប៊ូស គាត់​ឆ្លើយ​ឡើង​ថា៖ «ខ្ញុំ​នៅ​ក្មេង ហើយ​អ្នក​រាល់​គ្នា​មាន​អាយុ​ច្រើន ហេតុ​នោះ​បាន​ជា​ខ្ញុំ​ខ្លាច មិន​ហ៊ាន​បញ្ចេញ​គំនិត​ខ្ញុំ ខ្ញុំ​បាន​នឹក​ថា គប្បី​ឲ្យ​ចាស់ៗ​និយាយ ហើយ​គួរ​ឲ្យ​អ្នក​ដែល​មាន​អាយុ​ច្រើន បង្រៀន​ពី​ប្រាជ្ញា ប៉ុន្តែ មនុស្ស​លោក​សុទ្ធ​តែ​មាន វិញ្ញាណ​សណ្ឋិត​នៅ ហើយ​ខ្យល់​ដង្ហើម​នៃ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ក៏​ឲ្យ​មាន​យោបល់ មិន​មែន​មនុស្ស​ចាស់ៗ សុទ្ធ​តែ​មាន​ប្រាជ្ញា ឬ​មនុស្ស​អាយុ​ច្រើន​សុទ្ធ​តែ​យល់ សេចក្ដី​ដែល​ត្រឹម​ត្រូវ​នោះ​ឡើយ ហេតុ​នោះ​បាន​ជា សូម​ស្តាប់​ខ្ញុំ​សិន ខ្ញុំ​នឹង​សម្ដែង​គំនិត​របស់​ខ្ញុំ​ដែរ។

ចែក​រំលែក
អាន យ៉ូប 32

យ៉ូប 32:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​មិត្ត‌ភក្ដិ​ទាំង​បី​រូប​របស់​លោក​យ៉ូប ឃើញ​លោក​ប្រកាន់​ជំហរ​ថា​ខ្លួន​សុចរិត​ដូច្នេះ ពួក​គេ​ក៏​លែង​ឆ្លើយ​ទៅ​លោក​វិញ។ ពេល​នោះ លោក​អេលី‌ហ៊ូវ ជា​កូន​របស់​លោក​បារ៉ា‌គាល ក្នុង​អំបូរ​ប៊ូស​នៃ​ត្រកូល​រ៉ាម ក៏​ចាប់​ផ្ដើម​ខឹង​ជា​ខ្លាំង។ គាត់​ខឹង​នឹង​លោក​យ៉ូប ព្រោះ​លោក​ប្រកាន់​ថា​ខ្លួន​លោក​សុចរិត​ជាង​ព្រះ‌ជាម្ចាស់។ គាត់​ក៏​ខឹង​នឹង​មិត្ត‌ភក្ដិ​ទាំង​បី​របស់​លោក​យ៉ូប​ដែរ ព្រោះ​លោក​ទាំង​បី​ពុំ​អាច​រក​ពាក្យ​ឆ្លើយ​ទៅ​លោក​វិញ​បាន ធ្វើ​ហាក់​ដូច​ជា​ព្រះ‌ជាម្ចាស់​មាន​កំហុស​មែន។ ដោយ​លោក​អេលី‌ហ៊ូវ​ក្មេង​ជាង​គេ គាត់​រង់‌ចាំ​និយាយ​ជា​មួយ​លោក​យ៉ូប​ក្រោយ​គេ។ ប៉ុន្តែ ពេល​គាត់​ឃើញ​លោក​ទាំង​បី​គ្មាន​ពាក្យ​អ្វី​ឆ្លើយ​ទៅ​លោក​យ៉ូប​ទៀត​នោះ គាត់​ក៏​ខឹង​ជា​ខ្លាំង។ លោក​អេលី‌ហ៊ូវ ជា​កូន​របស់​លោក​បារ៉ា‌គាល ក្នុង​អំបូរ​ប៊ូស ពោល​ឡើង​ថា៖ «ខ្ញុំ​នៅ​ក្មេង ហើយ​អស់​លោក​សុទ្ធ​តែ​ជា​ចាស់​ទុំ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ភ័យ​ញាប់‌ញ័រ មិន​ហ៊ាន​ជម្រាប​អស់​លោក​ពី​ចំណេះ​របស់​ខ្ញុំ។ ខ្ញុំ​តែង​គិត​ថា មនុស្ស​មាន​អាយុ​វែង រមែង​ប្រសប់​និយាយ អ្នក​រស់​បាន​ច្រើន​ឆ្នាំ​ប្រសប់​ផ្ដល់​យោបល់។ ក៏​ប៉ុន្តែ តាម​ពិត មាន​តែ​វិញ្ញាណ​នៅ​ក្នុង​មនុស្ស គឺ​ខ្យល់​ដង្ហើម​មក​ពី​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព ខ្ពង់‌ខ្ពស់​បំផុត​ប៉ុណ្ណោះ ទើប​ផ្ដល់​ឲ្យ​គេ​យល់​ដឹង​បាន។ រស់​បាន​ច្រើន​ឆ្នាំ​មិន​ផ្ដល់​ឲ្យ​មនុស្ស មាន​ប្រាជ្ញា​ឡើយ ហើយ​មនុស្ស​ចាស់​ជរា ក៏​មិន​ស្គាល់​ការ​វិនិច្ឆ័យ​ដែរ។ ហេតុ​នេះ សូម​អស់​លោក​ស្ដាប់​ខ្ញុំ​ម្ដង ខ្ញុំ​សូម​បង្ហាញ​ចំណេះ​ដឹង​របស់​ខ្ញុំ។ ខ្ញុំ​បាន​រង់‌ចាំ​អស់​លោក​មាន​ប្រសាសន៍ រហូត​ដល់​ចប់

ចែក​រំលែក
អាន យ៉ូប 32

យ៉ូប 32:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ អ្នក​ទាំង​៣​នោះ​ក៏​លែង​ឆ្លើយ​នឹង​យ៉ូប ពី​ព្រោះ​លោក​រាប់​ខ្លួន​ថា​ជា​សុចរិត​ហើយ នៅ​ខណ​នោះ អេលី‌ហ៊ូវ ជា​កូន​បារ៉ា‌គាល សាសន៍​ប៊ូស ក្នុង​ពូជ​ពង្ស​រ៉ាម​ក៏​កើត​មាន​សេចក្ដី​កំហឹង​ឡើង គឺ​គាត់​ខឹង​នឹង​យ៉ូប ដោយ​ព្រោះ​លោក​រាប់​ខ្លួន​ជា​សុចរិត​នៅ​ចំពោះ​ព្រះ គាត់​ក៏​ខឹង​នឹង​សំឡាញ់​របស់​យ៉ូប​ទាំង​៣​នាក់​នោះ​ដែរ ពី​ព្រោះ​គេ​បាន​កាត់​ទោស​ដល់​យ៉ូប តែ​រក​ឆ្លើយ​តប​នឹង​លោក​មិន​បាន រីឯ​អេលី‌ហ៊ូវ គាត់​បាន​រង់‌ចាំ​ឱកាស​នឹង​និយាយ​ជា​មួយ​នឹង​យ៉ូប ពី​ព្រោះ​គេ​សុទ្ធ​តែ​ចាស់ៗ​ជាង​ខ្លួន ដូច្នេះ កាល​អេលី‌ហ៊ូវ​ឃើញ​ថា អ្នក​ទាំង​៣​នោះ​រក​ឆ្លើយ​មិន​បាន នោះ​គាត់​ក៏​កើត​មាន​សេចក្ដី​កំហឹង​ឡើង។ នោះ​អេលី‌ហ៊ូវ ជា​កូន​បារ៉ា‌គាល សាសន៍​ប៊ូស គាត់​ឆ្លើយ​ឡើង​ថា ខ្ញុំ​នៅ​ក្មេង ហើយ​អ្នក​រាល់​គ្នា​មាន​អាយុ​ច្រើន ហេតុ​នោះ​បាន​ជា​ខ្ញុំ​ខ្លាច​មិន​ហ៊ាន​សំដែង​គំនិត​ខ្ញុំ ខ្ញុំ​បាន​នឹក​ថា គប្បី​ឲ្យ​ចាស់ៗ​និយាយ ហើយ​គួរ​ឲ្យ​អ្នក​ដែល​មាន​អាយុ​ច្រើន​បង្រៀន​ពី​ប្រាជ្ញា ប៉ុន្តែមនុស្ស​លោក​សុទ្ធ​តែ​មាន​វិញ្ញាណ​សណ្ឋិត​នៅ ហើយ​ខ្យល់​ដង្ហើម​នៃ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ក៏​ឲ្យ​មាន​យោបល់ មិន​មែន​សុទ្ធ​តែ​ជា​អ្នក​សំខាន់ៗ​ដែល​មាន​ប្រាជ្ញា ឬ​ជា​ពួក​ចាស់ៗ​ប៉ុណ្ណោះ​ដែល​យល់​សេចក្ដី​យុត្តិ‌ធម៌​នោះ​ទេ ហេតុ​នោះ​បាន​ជា​ខ្ញុំ​ថា សូម​ស្តាប់​ខ្ញុំ​សិន ខ្ញុំ​នឹង​សំដែង​គំនិត​របស់​ខ្ញុំ​ដែរ។

ចែក​រំលែក
អាន យ៉ូប 32