លោកយ៉ូបឆ្លើយវិញថា៖ «លោកប៉ិនប្រសប់ជួយ អ្នកដែលគ្មានកម្លាំងមែន! លោកប៉ិនប្រសប់ជួយស្រោចស្រង់ មនុស្សទន់ខ្សោយ! លោកក៏ប៉ិនប្រសប់ជួយយោបល់ អ្នកដែលគ្មានប្រាជ្ញាដែរ! លោកពូកែណែនាំគេឲ្យចេះរិះគិតណាស់! តើលោកថ្លែងសេចក្ដីទាំងនេះប្រាប់នរណា? នរណាបណ្ដាលចិត្តលោកឲ្យថ្លែងដូច្នេះ? អស់អ្នកដែលស្លាប់ទៅហើយ នាំគ្នាញ័ររន្ធត់នៅពីក្រោមសមុទ្រ និងក្រោមអ្វីៗដែលរស់នៅក្នុងសមុទ្រ។ ស្ថានមច្ចុរាជមិនលាក់កំបាំងចំពោះ ព្រះភ័ក្ត្ររបស់ព្រះអង្គឡើយ ព្រះអង្គមើលធ្លុះដល់រណ្ដៅនៃសេចក្ដីវិនាស។ ព្រះអង្គលាតត្រដាងទិសឧត្ដរនៅលើអាកាស ព្រះអង្គព្យួរផែនដីនៅលើលំហ។ ព្រះអង្គបង្ខាំងទឹកទុកនៅក្នុងពពក តែពពកមិនធ្លាយ ដោយសារទម្ងន់ទឹកឡើយ។ ព្រះអង្គលាតត្រដាងពពក បាំងបល្ល័ង្ករបស់ព្រះអង្គ។ ព្រះអង្គគូសរង្វង់មួយនៅលើផ្ទៃទឹក ត្រង់ព្រំប្រទល់រវាងពន្លឺ និងងងឹត។ សសររបស់មេឃរញ្ជួយ និងភ័យតក់ស្លុត នៅពេលឮព្រះអង្គស្រែកគំរាម។ ព្រះអង្គបង្ក្រាបសមុទ្រ ដោយសារព្រះចេស្ដារបស់ព្រះអង្គ។ ព្រះអង្គកម្ទេចសត្វដ៏សម្បើមនៅក្នុងសមុទ្រ ដោយសារព្រះតម្រិះរបស់ព្រះអង្គ។ ព្រះអង្គធ្វើឲ្យផ្ទៃមេឃប្រែជាស្រឡះ ដោយសារខ្យល់ដង្ហើមរបស់ព្រះអង្គ ព្រះអង្គចាក់ទម្លុះពស់ដែលកំពុងតែគេចខ្លួន ដោយសារព្រះហស្ដរបស់ព្រះអង្គ។ នេះគ្រាន់តែជាស្នាព្រះហស្ដដ៏តូចរបស់ព្រះអង្គ ហើយយើងក៏បានឮតែបន្តិចបន្តួចប៉ុណ្ណោះ ចំណែកឯឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គវិញ តើនរណាអាចស្វែងយល់បាន?»។
អាន យ៉ូប 26
ស្ដាប់នូវ យ៉ូប 26
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូប 26:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ