យ៉ូប 23:8-12

យ៉ូប 23:8-12 គខប

ប្រសិន​បើ​ខ្ញុំ​ទៅ​ទិស​ខាង​កើត ព្រះអង្គ​មិន​គង់​នៅ​ទី​នោះ​ទេ ប្រសិន​ខ្ញុំ​ទៅ​ទិស​ខាង​លិច ក៏​មិន​ឃើញ​ព្រះអង្គ​នៅ​ទី​នោះ​ដែរ។ តើ​ព្រះអង្គ​រវល់​នៅ​ទិស​ខាង​ជើង​ឬ បាន​ជា​ខ្ញុំ​មិន​អាច​ឃើញ​ព្រះអង្គ? ឬ​មួយ​ព្រះអង្គ​ពួន​នៅ​ទិស​ខាង​ត្បូង ហើយ​ខ្ញុំ​មិន​អាច​ឃើញ​ព្រះអង្គ។ ព្រះ‌ជាម្ចាស់​ជ្រាប​ច្បាស់​នូវ​មាគ៌ា​ដែល​ខ្ញុំ​ដើរ ប្រសិន​បើ​ព្រះអង្គ​ល្បង‌ល​មើល​ខ្ញុំ ព្រះអង្គ​មុខ​ជា​ឃើញ​ថា ខ្ញុំ​ប្រៀប​បាន​នឹង​មាស​សុទ្ធ។ ខ្ញុំ​ដើរ​តាម​គន្លង​របស់​ព្រះអង្គ ខ្ញុំ​នៅ​ជាប់​នឹង​មាគ៌ា​របស់​ព្រះអង្គ​ជានិច្ច ឥត​ងាក​ចេញ​ឡើយ។ ខ្ញុំ​ប្រព្រឹត្ត​តាម​សេចក្ដី​ដែល​ព្រះអង្គ​បង្គាប់ ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ គឺ​មិន​ធ្វើ​តាម​ចិត្ត​របស់​ខ្ញុំ​ឡើយ។