យ៉ូប 23:8-12
យ៉ូប 23:8-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តែមើល៍ ខ្ញុំដើរទៅខាងមុខ តែព្រះអង្គមិនមែននៅទីនោះ ក៏ថយទៅក្រោយ តែរកសម្គាល់ព្រះអង្គមិនបាន ទៅខាងឆ្វេងក្នុងពេលព្រះអង្គកំពុងធ្វើការ តែខ្ញុំមើលព្រះអង្គមិនឃើញ ហើយព្រះអង្គពួននៅខាងស្តាំ មិនឲ្យខ្ញុំឃើញឡើយ។ ប៉ុន្តែ ព្រះអង្គស្គាល់ផ្លូវដើររបស់ខ្ញុំ ហើយកាលណាព្រះអង្គបានសាកលខ្ញុំស្រេចហើយ នោះខ្ញុំនឹងចេញមកដូចជាមាស។ ជើងខ្ញុំបានដើរជាប់តាមជំហានព្រះអង្គ ខ្ញុំបានកាន់តាមផ្លូវព្រះអង្គ ឥតងាកបែរទៅខាងណាឡើយ។ ខ្ញុំមិនដែលគេចចេញពីបទបញ្ជា នៃព្រះរឹម របស់ព្រះអង្គទេ ខ្ញុំបានខំប្រមូលទុកព្រះបន្ទូល នៃព្រះឧស្ឋរបស់ព្រះអង្គ ជាជាងអាហារដែលខ្ញុំត្រូវការផង។
យ៉ូប 23:8-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើខ្ញុំទៅទិសខាងកើត ព្រះអង្គមិនគង់នៅទីនោះទេ ប្រសិនខ្ញុំទៅទិសខាងលិច ក៏មិនឃើញព្រះអង្គនៅទីនោះដែរ។ តើព្រះអង្គរវល់នៅទិសខាងជើងឬ បានជាខ្ញុំមិនអាចឃើញព្រះអង្គ? ឬមួយព្រះអង្គពួននៅទិសខាងត្បូង ហើយខ្ញុំមិនអាចឃើញព្រះអង្គ។ ព្រះជាម្ចាស់ជ្រាបច្បាស់នូវមាគ៌ាដែលខ្ញុំដើរ ប្រសិនបើព្រះអង្គល្បងលមើលខ្ញុំ ព្រះអង្គមុខជាឃើញថា ខ្ញុំប្រៀបបាននឹងមាសសុទ្ធ។ ខ្ញុំដើរតាមគន្លងរបស់ព្រះអង្គ ខ្ញុំនៅជាប់នឹងមាគ៌ារបស់ព្រះអង្គជានិច្ច ឥតងាកចេញឡើយ។ ខ្ញុំប្រព្រឹត្តតាមសេចក្ដីដែលព្រះអង្គបង្គាប់ ខ្ញុំសុខចិត្តធ្វើតាមបទបញ្ជារបស់ព្រះអង្គ គឺមិនធ្វើតាមចិត្តរបស់ខ្ញុំឡើយ។
យ៉ូប 23:8-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែមើល ខ្ញុំដើរទៅខាងមុខ តែទ្រង់មិនមែននៅទីនោះក៏ថយទៅក្រោយ តែរកសំគាល់ទ្រង់មិនបាន ក៏ទៅខាងឆ្វេងក្នុងកាលដែលទ្រង់ប្រកបកិច្ចការ តែខ្ញុំមើលទ្រង់មិនឃើញ ហើយទ្រង់ពួននៅខាងស្តាំ មិនឲ្យខ្ញុំឃើញឡើយ។ ប៉ុន្តែទ្រង់ស្គាល់ផ្លូវដើររបស់ខ្ញុំ ហើយកាលណាទ្រង់បានសាកលខ្ញុំស្រេចហើយ នោះខ្ញុំនឹងចេញមកដូចជាមាស ជើងខ្ញុំបានដើរជាប់តាមជំហានទ្រង់ ខ្ញុំបានកាន់តាមផ្លូវទ្រង់ ឥតងាកបែរទៅខាងណាឡើយ ខ្ញុំមិនដែលគេចថយចេញពីបង្គាប់នៃព្រះរឹមទ្រង់ទេ ខ្ញុំបានខំប្រមូលទុកព្រះបន្ទូលនៃព្រះឱស្ឋទ្រង់ ជាជាងអាហារដែលខ្ញុំត្រូវការផង