យ៉ូប 22:21-27

យ៉ូប 22:21-27 គខប

ដូច្នេះ សូម​ចុះ​សម្រុង​ជា​មួយ​ព្រះ‌ជាម្ចាស់​ទៅ កុំ​ចាត់​ទុក​ព្រះអង្គ​ជា​បច្ចា‌មិត្ត​ទៀត​ឡើយ នោះ​ព្រះអង្គ​នឹង​ប្រទាន​ពរ​លោក។ សូម​ទទួល​យក​ដំបូន្មាន​របស់​ព្រះអង្គ ហើយ​រក្សា​ព្រះ‌បន្ទូល​ព្រះអង្គ​ទុក​នៅ​ក្នុង​ចិត្ត។ ប្រសិន​បើ​លោក​វិល​មក​រក ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ដ៏​ខ្ពង់‌ខ្ពស់​បំផុត នោះ​ព្រះអង្គ​នឹង​លើក​លោក​ឡើង​វិញ។ សូម​ដក​អំពើ​ទុច្ចរិត​ចេញ​ឆ្ងាយ ពី​ទី​លំ‌នៅ​របស់​លោក។ សូម​យក​ដុំ​មាស​របស់​លោក​ទៅ​បោះ​ចោល​ក្នុង​ធូលី​ដី សូម​យក​មាស​ដ៏​ល្អ​បំផុត​ទៅ​បោះ​ចោល ក្នុង​ចំណោម​ដុំ​ថ្ម​នៅ​តាម​ទឹក​ជ្រោះ នោះ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ដ៏​ខ្ពង់‌ខ្ពស់​បំផុត នឹង​ទៅ​ជា​ដុំ​មាស និង​គំនរ​ប្រាក់​របស់​លោក។ ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ដ៏​ខ្ពង់‌ខ្ពស់​បំផុត នឹង​ប្រទាន​ឲ្យ​លោក​មាន​អំណរ​សប្បាយ ហើយ​លោក​ងើប​មុខ​សម្លឹង​ទៅ​រក​ព្រះអង្គ។ ពេល​លោក​ទូល‌អង្វរ​ព្រះអង្គ ព្រះអង្គ​នឹង​ឆ្លើយ​តប​មក​លោក​វិញ ហើយ​លោក​នឹង​ថ្វាយ​តង្វាយ តាម​ពាក្យ​ដែល​លោក​បន់។