យ៉ូប 14:7-12

យ៉ូប 14:7-12 គខប

ដើម​ឈើ​តែងតែ​មាន​សង្ឃឹម​ជានិច្ច ទោះ​បី​គេ​កាប់​វា​ចោល ក៏​វា​នៅ​តែ​ដុះ​ឡើង​វិញ គឺ​វា​មិន​ខ្វះ​ពន្លក​ចេញ​ពី​គល់​ទេ។ ទោះ​បី​ឫស​របស់​វា​កាន់​តែ​ចាស់​នៅ​ក្នុង​ដី ទោះ​បី​គល់​របស់​វា​ងាប់​នៅ​ក្នុង​ធូលី​ដី​ក្ដី នៅ​ពេល​មាន​ទឹក វា​ក៏​លូត​លាស់​ឡើង​វិញ ហើយ​បែក​មែក​ដូច​កូន​ឈើ​មួយ​ដែរ។ រីឯ​មនុស្ស​វិញ​គេ​បាត់​បង់​កម្លាំង ហើយ​ស្លាប់ គេ​រលត់​វិញ្ញាណ មិន​ដឹង​ជា​ទៅ​ទី​ណា​ឡើយ។ ទឹក​សមុទ្រ​អាច​ស្រក​ចុះ ហើយ​ស្ទឹង​ក៏​អាច​រីង​ស្ងួត​ដែរ រីឯ​មនុស្ស​លោក​វិញ កាល​ណា​គេ​ស្លាប់​ហើយ គេ​មិន​អាច​ក្រោក​ឡើង​វិញ​បាន​ទេ សូម្បី​តែ​ផ្ទៃ​មេឃ​រលាយ ក៏​គេ​មិន​ភ្ញាក់​ដែរ គឺ​គេ​នឹង​ដេក​លក់ ឥត​ក្រោក​ឡើង​វិញ​ឡើយ។