យ៉ូប 13:13-16

យ៉ូប 13:13-16 គខប

សូម​អស់​លោក​នៅ​ស្ងៀម ទុក​ឲ្យ​ខ្ញុំ​និយាយ​ផង! បើ​មាន​ផល​វិបាក​អ្វី​កើត​ចំពោះ​ខ្ញុំ ទុក​ឲ្យ​កើត​ទៅ​ចុះ! ខ្ញុំ​មិន​នឹក​ស្ដាយ​ខ្លួន​ទេ គឺ​ខ្ញុំ​សុខ​ចិត្ត​ប្រថុយ​ជីវិត​របស់​ខ្ញុំ។ ព្រះអង្គ​មុខ​ជា​ប្រហារ​ខ្ញុំ ខ្ញុំ​លែង​មាន​សង្ឃឹម​អ្វី​ទៀត​ហើយ ប៉ុន្តែ ខ្ញុំ​នឹង​ការពារ​ខ្លួន​នៅ​ចំពោះ ព្រះ‌ភ័ក្ត្រ​ព្រះអង្គ។ ធ្វើ​ដូច្នេះ ប្រហែល​ជា​ខ្ញុំ​បាន​រួច​ជីវិត ដ្បិត​គ្មាន​មនុស្ស​ទុច្ចរិត​ណា​អាច​ទៅ​ឈរ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​បាន​ឡើយ។