យ៉ូប 13:13-16

យ៉ូប 13:13-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សូម​នៅ​ស្ងៀម​សិន កុំ​ធ្វើ​ខ្ញុំ ខ្ញុំ​ចង់​និយាយ​នឹង​អ្នក​រាល់​គ្នា រួច​តាម​តែ​កើត​ជា​យ៉ាង​ណា​ក៏​ដោយ​ចុះ។ ខ្ញុំ​នឹង​ចាប់​ពាំ​សាច់​របស់​ខ្ញុំ ហើយ​កាន់​ជីវិត​របស់​ខ្ញុំ​ទុក​នៅ​ក្នុង​ដៃ។ ទោះ​បើ​ព្រះ‌អង្គ​សម្លាប់​ខ្ញុំ​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ​ដែរ ប៉ុន្តែ ខ្ញុំ​នឹង​ចេះ​តែ​ជជែក​ពី​សេចក្ដី​សុចរិត នៃ​ផ្លូវ​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌អង្គ។ ហើយ​នេះ​នឹង​បាន​ជា​សេចក្ដី​សង្គ្រោះ​ដល់​ខ្ញុំ​ដែរ គឺ​ថា​មនុស្ស​ទមិឡ​ល្មើស​នឹង​ចូល​ទៅ នៅ​ចំពោះ​ព្រះ‌អង្គ​មិន​បាន។

ចែក​រំលែក
អាន យ៉ូប 13