យ៉ូហាន 11:45-53

យ៉ូហាន 11:45-53 គខប

ជន‌ជាតិ​យូដា​ជា​ច្រើន​នាក់ ដែល​មក​ផ្ទះ​នាង​ម៉ារី បាន​ឃើញ​ព្រះ‌យេស៊ូ​ធ្វើ​កិច្ចការ​ទាំង​នោះ ក៏​ជឿ​លើ​ព្រះអង្គ។ ប៉ុន្តែ មាន​គ្នា​គេ​ខ្លះ​ទៅ​ជួប​ពួក​ខាង​គណៈ​ផារីស៊ី* រៀប​រាប់​នូវ​កិច្ចការ​ដែល​ព្រះ‌យេស៊ូ​បាន​ធ្វើ។ ពេល​នោះ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី បាន​កោះ​ហៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​មក​ប្រជុំ ហើយ​ពោល​ថា៖ «អ្នក​នោះ​បាន​ធ្វើ​ទី​សម្គាល់​ជា​ច្រើន តើ​យើង​គិត​ធ្វើ​ដូច​ម្ដេច? ប្រសិន​បើ​យើង​បណ្ដោយ​ឲ្យ​គាត់​ធ្វើ​ដូច្នេះ​ត​ទៅ​ទៀត ប្រជា‌ជន​មុខ​តែ​ជឿ​ទៅ​លើ​គាត់​ទាំង​អស់​គ្នា ហើយ​ជន‌ជាតិ​រ៉ូម៉ាំង​នឹង​មក​បំផ្លាញ​ព្រះ‌វិហារ* និង​បំបាត់​ជាតិ​សាសន៍​របស់​យើង​ជា​មិន​ខាន»។ នៅ​ក្នុង​ចំណោម​ពួក​គេ មាន​លោក​ម្នាក់​ឈ្មោះ កៃផា ដែល​ជា​មហា​បូជា‌ចារ្យ​នៅ​ឆ្នាំ​នោះ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អស់​លោក​ពុំ​យល់​អ្វី​សោះ! តើ​អស់​លោក​គិត​មិន​ឃើញ​ទេ​ឬ​ថា បើ​មនុស្ស​តែ​ម្នាក់​ស្លាប់​ជា​ប្រយោជន៍​ដល់​ប្រជា‌រាស្ត្រ​នោះ ប្រសើរ​ជាង​ទុក​ឲ្យ​ជាតិ​ទាំង​មូល​ត្រូវ​វិនាស!»។ លោក​មាន​ប្រសាសន៍​ដូច្នេះ មិន​មែន​ផុស​ចេញ​ពី​គំនិត​ខ្លួន​ឯង​ផ្ទាល់​ឡើយ គឺ​ក្នុង​ឋានៈ​ជា​មហា​បូជា‌ចារ្យ​នៅ​ឆ្នាំ​នោះ លោក​បាន​ទាយ​ថា ព្រះ‌យេស៊ូ​ត្រូវ​សោយ​ទិវង្គត ដើម្បី​ជា​ប្រយោជន៍​ដល់​សាសន៍​យូដា មិន​គ្រាន់​តែ​ជា​ប្រយោជន៍​ដល់​សាសន៍​នេះ​ប៉ុណ្ណោះ​ទេ គឺ​ដើម្បី​ឲ្យ​កូន​ចៅ​របស់​ព្រះ‌ជាម្ចាស់​ដែល​បែក‌ខ្ញែក​គ្នា មក​រួប‌រួម​ជា​ប្រជា‌ជន​តែ​មួយ។ តាំង​ពី​ថ្ងៃ​នោះ​មក ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី* បាន​សម្រេច​ធ្វើ​គុត​ព្រះ‌យេស៊ូ។

វីដេអូសម្រាប់ យ៉ូហាន 11:45-53