យ៉ូហាន 1:22-25

យ៉ូហាន 1:22-25 គខប

គេ​សួរ​លោក​ទៀត​ថា៖ «តើ​លោក​ជា​នរណា? ដ្បិត​យើង​ខ្ញុំ​ចង់​បាន​ចម្លើយ​យក​ទៅ​ជម្រាប​អស់​លោក ដែល​ចាត់​យើង​ខ្ញុំ​ឲ្យ​មក តើ​លោក​ថា​ខ្លួន​លោក​ជា​នរណា!»។ លោក​យ៉ូហាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ជា​សំឡេង​បុរស​ម្នាក់​ដែល​ស្រែក នៅ​វាល​រហោ‌ស្ថាន*​ថា: “ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះ‌អម្ចាស់” ត្រូវ​នឹង​សេចក្ដី​ដែល​ព្យាការី​អេសាយ​បាន​ថ្លែង​ទុក​មក»។ អ្នក​ដែល​គេ​ចាត់​ឲ្យ​មក​នោះ​ជា​ពួក​ខាង​គណៈ​ផារីស៊ី*។ គេ​សួរ​លោក​យ៉ូហាន​ទៀត​ថា៖ «បើ​លោក​មិន​មែន​ជា​ព្រះ‌គ្រិស្ត មិន​មែន​ជា​ព្យាការី​អេលីយ៉ា ហើយ​ក៏​មិន​មែន​ជា​ព្យាការី​ដែល​យើង​រង់‌ចាំ​នោះ​ទេ ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​ដូច្នេះ?»។