យ៉ូហាន 1:22-25
យ៉ូហាន 1:22-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ គេសួរលោកទៀតថា៖ «តើលោកជាអ្នកណាទៅវិញ? តើលោកមានប្រសាសន៍ដូចម្តេចអំពីខ្លួនលោក ដើម្បីឲ្យយើងខ្ញុំបាននាំពាក្យទៅជម្រាបអស់លោក ដែលចាត់ឲ្យយើងខ្ញុំមកផង?» លោកមានប្រសាសន៍ថា៖ «ខ្ញុំជាសំឡេងដែលបន្លឺឡើងនៅទីរហោស្ថានថា "ចូរតម្រង់ផ្លូវថ្វាយព្រះអម្ចាស់" ដូចហោរាអេសាយបានថ្លែងទុក»។ ឯពួកអ្នកដែលគេចាត់ឲ្យមក ជាពួកផារិស៊ីនោះវិញ គេសួរលោកថា៖ «បើលោកមិនមែនជាព្រះគ្រីស្ទ ឬលោកអេលីយ៉ា ឬហោរានោះទេ ចុះហេតុអ្វីបានជាលោកធ្វើពិធីជ្រមុជទឹកដូច្នេះ?»
យ៉ូហាន 1:22-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គេសួរលោកទៀតថា៖ «តើលោកជានរណា? ដ្បិតយើងខ្ញុំចង់បានចម្លើយយកទៅជម្រាបអស់លោក ដែលចាត់យើងខ្ញុំឲ្យមក តើលោកថាខ្លួនលោកជានរណា!»។ លោកយ៉ូហានមានប្រសាសន៍ថា៖ «ខ្ញុំជាសំឡេងបុរសម្នាក់ដែលស្រែក នៅវាលរហោស្ថាន*ថា: “ចូរតម្រង់ផ្លូវថ្វាយព្រះអម្ចាស់” ត្រូវនឹងសេចក្ដីដែលព្យាការីអេសាយបានថ្លែងទុកមក»។ អ្នកដែលគេចាត់ឲ្យមកនោះជាពួកខាងគណៈផារីស៊ី*។ គេសួរលោកយ៉ូហានទៀតថា៖ «បើលោកមិនមែនជាព្រះគ្រិស្ត មិនមែនជាព្យាការីអេលីយ៉ា ហើយក៏មិនមែនជាព្យាការីដែលយើងរង់ចាំនោះទេ ហេតុដូចម្ដេចបានជាលោកធ្វើពិធីជ្រមុជទឹក*ដូច្នេះ?»។
យ៉ូហាន 1:22-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ គេសួរគាត់ទៀតថា តើលោកជាអ្នកណាទៅវិញ លោកនឹងមានប្រសាសន៍ពីខ្លួនលោកដូចម្តេច ដើម្បីឲ្យយើងរាល់គ្នាបាននាំពាក្យទៅជំរាបដល់លោក ដែលចាត់ឲ្យយើងខ្ញុំមកផង នោះគាត់ក៏ប្រាប់ថា ខ្ញុំជាសំឡេង ដែលបន្លឺឡើងនៅទីរហោស្ថានថា «ចូរដំរង់ផ្លូវថ្វាយព្រះអម្ចាស់» ដូចជាហោរាអេសាយបានទាយទុក ឯពួកអ្នកដែលបានចាត់មកនោះ គេជាពួកផារិស៊ី គេក៏សួរគាត់ថា បើលោកមិនមែនជាព្រះគ្រីស្ទ ឬលោកអេលីយ៉ា ឬហោរានោះទេ ចុះហេតុអ្វីបានជាលោកធ្វើបុណ្យជ្រមុជទឹកដូច្នេះ