ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ពេលបុរសម្នាក់លែងលះភរិយា ហើយភរិយាចាកចេញទៅមានប្ដីមួយទៀត បុរសនោះអាចវិលទៅរកនាងវិញបានឬ? ទេ បើធ្វើដូច្នេះ ស្រុកទេសមុខជាត្រូវសៅហ្មងមិនខាន។ អ៊ីស្រាអែលអើយ ចំណែកឯអ្នកវិញ អ្នកបានទៅផិតក្បត់ជាមួយព្រះជាច្រើន តើអ្នកចង់ឲ្យយើងទទួលអ្នកវិញឬ? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ចូរក្រឡេកមើលទៅកំពូលភ្នំមើល៍ តើមានកន្លែងណាមួយដែលអ្នកពុំបាន ផិតក្បត់យើង? អ្នកអង្គុយតាមផ្លូវ ទន្ទឹងរង់ចាំគូកំណាន់ចិត្ត របស់អ្នក ដូចអារ៉ាប់អង្គុយនៅវាលរហោស្ថាន អ្នកបានធ្វើឲ្យទឹកដីនេះទៅជាសៅហ្មង ព្រោះតែអំពើផិតក្បត់ និងអំពើប្រាសចាក សីលធម៌ដែលអ្នកប្រព្រឹត្ត។ ហេតុនេះហើយបានជាយើងមិនព្រមឲ្យ មានរលឹម និងមានភ្លៀងធ្លាក់ទាល់តែសោះ ប៉ុន្តែ អ្នកនៅតែចចេសផិតក្បត់តទៅទៀត អ្នកមិនព្រមទទួលសារភាពកំហុសទេ។ ឥឡូវនេះ អ្នកបែរជាហ៊ានអង្វរយើងថា “ឱព្រះបិតាអើយ ព្រះអង្គបានស្រឡាញ់ខ្ញុំម្ចាស់ តាំងពីខ្ញុំម្ចាស់នៅក្មេងម៉្លេះ! តើព្រះអង្គនៅតែព្រះពិរោធនឹងខ្ញុំម្ចាស់ ដល់កាលណា? ព្រះអង្គចងគំនុំរហូតឬ?”។ អ្នកពោលដូច្នេះ តែអ្នកពូកែប្រព្រឹត្តអាក្រក់ណាស់»។
អាន យេរេមា 3
ស្ដាប់នូវ យេរេមា 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យេរេមា 3:1-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ