ចៅហ្វាយ 8:1-3

ចៅហ្វាយ 8:1-3 គខប

កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ពោល​ទៅ​កាន់​លោក​គេឌាន​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ​ដូច្នេះ? ពេល​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​ជន‌ជាតិ​ម៉ាឌាន ហេតុ​អ្វី​បាន​ជា​លោក​មិន​ហៅ​យើង​ខ្ញុំ​ទៅ​ផង?»។ ពួក​គេ​ស្ដី​បន្ទោស​លោក​យ៉ាង​ខ្លាំង។ លោក​គេឌាន​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «ជ័យ‌ជម្នះ​ដែល​ខ្ញុំ​យក​បាន​នោះ មិន​អាច​ប្រៀប​ផ្ទឹម​ទៅ​នឹង​ការ​ដែល​បងប្អូន​បាន​ធ្វើ​ឡើយ។ បងប្អូន​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​អើយ ការ​ប្រយុទ្ធ​របស់​បងប្អូន ទោះ​បី​បន្តិច‌បន្តួច​ក្ដី ក៏​ប្រសើរ​ជាង​ការ​ប្រយុទ្ធ​នៃ​អំបូរ​អបៀ‌ស៊ើរ​របស់​ខ្ញុំ​ទៅ​ទៀត? ព្រះ‌ជាម្ចាស់​បាន​ប្រគល់​មេ​ដឹក​នាំ​នៃ​ពួក​ម៉ាឌាន គឺ​អូរិប និង​សៀប មក​ក្នុង​កណ្ដាប់​ដៃ​របស់​បងប្អូន។ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ឲ្យ​ស្មើ​នឹង​កិច្ចការ​ដែល​បងប្អូន​ធ្វើ​ឡើយ»។ កាល​ឮ​លោក​គេឌាន​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ពួក​គេ​ក៏​បាត់​ខឹង។