ពេលនោះ លោកគេឌានទូលព្រះអម្ចាស់ដូចតទៅ៖ «ព្រះអង្គមានព្រះបន្ទូលថា ទ្រង់នឹងសង្គ្រោះអ៊ីស្រាអែល តាមរយៈទូលបង្គំ ដូច្នេះ ទូលបង្គំសូមលាតស្បែកចៀមនៅលើលានបោកស្រូវ។ ប្រសិនបើទឹកសន្សើមធ្លាក់តែលើស្បែកចៀម ហើយដីនៅជុំវិញស្ងួត នោះទូលបង្គំនឹងដឹងថា ព្រះអង្គពិតជាសព្វព្រះហឫទ័យសង្គ្រោះអ៊ីស្រាអែល តាមរយៈទូលបង្គំ ដូចព្រះអង្គមានព្រះបន្ទូលមែន»។ ព្រះអម្ចាស់បានធ្វើឲ្យកើតមានដូច្នោះមែន។ នៅព្រឹកថ្ងៃបន្ទាប់ លោកគេឌានក្រោកឡើង លោកពូតស្បែកចៀមបានទឹកសន្សើមពេញមួយចាន។ លោកគេឌានទូលព្រះជាម្ចាស់ថា៖ «សូមព្រះអង្គកុំព្រះពិរោធនឹងទូលបង្គំអី។ ទូលបង្គំសូមទូលតែម្ដងទៀតប៉ុណ្ណោះ សូមមេត្តាអនុញ្ញាតឲ្យទូលបង្គំសាកល្បង ជាលើកចុងក្រោយ គឺសូមឲ្យស្បែកចៀមនៅស្ងួត ហើយឲ្យសន្សើមធ្លាក់ជោកដីទាំងប៉ុន្មានដែលនៅជុំវិញ»។ យប់នោះ ព្រះជាម្ចាស់បានធ្វើតាមសំណូមពររបស់លោកគេឌាន គឺមានតែស្បែកចៀមទេដែលស្ងួត ហើយដីទាំងអស់ដែលនៅជុំវិញ ជោកទៅដោយទឹកសន្សើម។
អាន ចៅហ្វាយ 6
ស្ដាប់នូវ ចៅហ្វាយ 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ចៅហ្វាយ 6:36-40
11 ថ្ងៃ។
ចៅក្រមកត់ត្រាពីជីវិតដែលមានភាពច្របូកច្របល់ និងមិនសុខចិត្តរបស់មនុស្សដែលកំពុងតាំងទីលំនៅថ្មីក្នុងប្រទេសអ៊ីស្រាអែល។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈចៅក្រម នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ