នៅគ្រានោះ ទេវតារបស់ព្រះអម្ចាស់បានឡើងពីគីលកាល់ទៅបូគីម ហើយពោលទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «យើងបានយកអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ហើយនាំចូលមកក្នុងស្រុក ដែលយើងបានសន្យាជាមួយពួកបុព្វបុរស*ថាប្រគល់ឲ្យអ្នករាល់គ្នា។ យើងបានប្រាប់ហើយថា យើងនឹងមិនផ្ដាច់សម្ពន្ធមេត្រី*ដែលយើងចងជាមួយអ្នករាល់គ្នាឡើយ។ រីឯអ្នករាល់គ្នាវិញ មិនត្រូវចងសម្ពន្ធមេត្រីជាមួយប្រជាជនស្រុកនេះទេ ត្រូវរំលំអាសនៈទាំងឡាយរបស់គេចោល។ ប៉ុន្តែ អ្នករាល់គ្នាមិនស្ដាប់យើងសោះ! ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តបែបនេះ? ដូច្នេះ យើងសុំប្រាប់អ្នករាល់គ្នាថា យើងនឹងមិនបណ្ដេញអ្នកស្រុកនេះចេញពីមុខអ្នករាល់គ្នាឡើយ ពួកគេនឹងក្លាយទៅជាគូសត្រូវរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្លាក់ទៅក្នុងអន្ទាក់នៃព្រះនានារបស់ពួកគេ»។ នៅពេលឮទេវតារបស់ព្រះអម្ចាស់ពោលដូច្នេះ ជនជាតិអ៊ីស្រាអែលទាំងអស់ក៏នាំគ្នាទ្រហោយំ។ គេដាក់ឈ្មោះកន្លែងនោះថា បូគីម ហើយនាំគ្នាថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់។
អាន ចៅហ្វាយ 2
ស្ដាប់នូវ ចៅហ្វាយ 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ចៅហ្វាយ 2:1-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ