ថ្ងៃមួយ ពួកស្ដេចត្រាញ់របស់ជនជាតិភីលីស្ទីនបានប្រមូលគ្នា ដើម្បីធ្វើបុណ្យអបអរសាទរចំពោះជ័យជម្នះរបស់គេ ព្រមទាំងថ្វាយយញ្ញបូជាដល់ព្រះដាកុនរបស់គេថែមទៀតផង។ គេនាំគ្នាច្រៀងថា៖ «ព្រះរបស់យើងបានប្រគល់សាំសុន ជាខ្មាំងសត្រូវរបស់យើង មកក្នុងកណ្ដាប់ដៃយើងហើយ!»។ ពេលឃើញរូបព្រះរបស់គេ ប្រជាជនក៏នាំគ្នាសរសើរតម្កើង ដោយពោលថា៖ «ព្រះរបស់យើងបានប្រគល់ខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃយើងហើយ គឺជាអ្នកដែលបំផ្លាញស្រុកយើង ហើយសម្លាប់ប្រជាជនយើងអស់ជាច្រើនផង»។ ក្នុងពេលពួកគេកំពុងតែសប្បាយយ៉ាងខ្លាំងនោះ គេក៏និយាយថា៖ «ចូរហៅសាំសុនមកឲ្យវាឡកកំប្លែងឲ្យយើងមើល»។ ពួកគេអូសលោកសាំសុនចេញពីគុក ដើម្បីឡកឲ្យពួកគេមើល។ ពួកគេដាក់លោកនៅចន្លោះសសរវិហារ។ លោកសាំសុនពោលទៅក្មេងដែលដឹកដៃលោកថា៖ «សូមនាំខ្ញុំទៅជិតសសរដែលទ្រវិហារ ដើម្បីឲ្យខ្ញុំអាចផ្អែកខ្លួននៅលើសសរនោះផង»។ ពេលនោះ មានមនុស្សទាំងប្រុសទាំងស្រីនៅពេញវិហារ។ ពួកស្ដេចត្រាញ់របស់ជនជាតិភីលីស្ទីនក៏នៅទីនោះដែរ ហើយមានមនុស្សប្រមាណបីពាន់នាក់ទៀតឈរនៅលើខឿន ដើម្បីមើលលោកសាំសុនឡក។ លោកសាំសុនអង្វររកព្រះអម្ចាស់ថា៖ «ឱព្រះជាអម្ចាស់អើយ សូមកុំភ្លេចទូលបង្គំឡើយ! ព្រះជាម្ចាស់អើយ សូមមេត្តាប្រោសប្រទានកម្លាំងដល់ទូលបង្គំម្ដងនេះទៀតចុះ គឺក្នុងរយៈពេលតែមួយប៉ប្រិចភ្នែក សូមឲ្យទូលបង្គំអាចសងសឹកពួកភីលីស្ទីន ចំពោះភ្នែកទាំងពីរដែលគេបានខ្វេះនោះផង!»។ បន្ទាប់មក លោកសាំសុនស្ទាបសសរកន្លោងទាំងពីរដែលទ្រវិហារ លោកសង្កត់ដៃស្ដាំរបស់លោកទៅលើសសរមួយ ហើយដៃឆ្វេងទៅលើសសរមួយទៀត រួចលោកស្រែកថា៖ «សូមឲ្យខ្ញុំស្លាប់ជាមួយពួកភីលីស្ទីនចុះ!»។ លោកបញ្ចេញកម្លាំងច្រានសសរអស់ទំហឹង ហើយវិហារក៏រលំលើពួកស្ដេចត្រាញ់ និងជនជាតិភីលីស្ទីនទាំងប៉ុន្មានដែលនៅទីនោះ។ អស់អ្នកដែលស្លាប់ជាមួយលោកមានចំនួនច្រើនជាងអ្នក ដែលលោកបានសម្លាប់កាលពីនៅមានជីវិតទៅទៀត។
អាន ចៅហ្វាយ 16
ស្ដាប់នូវ ចៅហ្វាយ 16
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ចៅហ្វាយ 16:23-30
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ