បន្តិចក្រោយមក នៅពេលគេច្រូតស្រូវសាលី លោកសាំសុនក៏ទៅសួរសុខទុក្ខប្រពន្ធលោក ដោយយកទាំងកូនពពែមួយទៅឲ្យនាងផង។ លោកសុំចូលទៅក្នុងបន្ទប់របស់ប្រពន្ធលោក ប៉ុន្តែ ឪពុកក្មេកមិនអនុញ្ញាតឲ្យចូលទៅទេ។ គាត់និយាយមកកាន់លោកថា៖ «ពុកគិតថាកូនឈប់ស្រឡាញ់នាងហើយ បានជាពុកលើកនាងទៅឲ្យបុរសដែលកំដរកូននោះវិញ ប៉ុន្តែ ប្អូនស្រីរបស់នាងស្រស់ស្អាតជាងនាងទៅទៀត តើកូនពេញចិត្តដែរឬទេ? កូនអាចយកនាងជំនួសក៏បាន»។ លោកសាំសុនពោលឡើងថា៖ «ម្ដងនេះ ខ្ញុំនឹងធ្វើបាបពួកភីលីស្ទីន ដោយគ្មាននរណាអាចចោទប្រកាន់ខ្ញុំឡើយ»។ លោកក៏ចេញទៅចាប់បានកញ្ជ្រោងបីរយក្បាល។ លោកចងកន្ទុយកញ្ជ្រោងភ្ជាប់គ្នាមួយគូៗ រួចយកចន្លុះមកដោតនៅត្រង់ចំណងកន្ទុយកញ្ជ្រោងទាំងគូៗនោះ។ លោកក៏អុជចន្លុះ ហើយលែងកញ្ជ្រោងឲ្យរត់ទៅក្នុងស្រែរបស់ជនជាតិភីលីស្ទីន ធ្វើឲ្យឆេះកណ្ដាប់ស្រូវដែលច្រូតហើយ និងស្រូវដែលមិនទាន់ច្រូត ព្រមទាំងឆេះចម្ការអូលីវទៀតផង។ ជនជាតិភីលីស្ទីនសួរគ្នាថា តើអ្នកណាធ្វើដូច្នេះ? មានគេប្រាប់ថា៖ «គឺសាំសុន! គាត់ធ្វើបែបនេះ មកពីឪពុកក្មេករបស់គាត់ដែលជាអ្នកក្រុងធីមណា បានលើកប្រពន្ធគាត់ទៅឲ្យបុរស ជាអ្នកកំដររបស់គាត់»។ ជនជាតិភីលីស្ទីនលើកគ្នាទៅសម្លាប់ស្ត្រីនោះ និងឪពុកនាង ដោយដុតទាំងរស់។
អាន ចៅហ្វាយ 15
ស្ដាប់នូវ ចៅហ្វាយ 15
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ចៅហ្វាយ 15:1-6
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ