ចៅហ្វាយ 15:1-6

ចៅហ្វាយ 15:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្តិច​ក្រោយ​មក នៅ​ពេល​ចម្រូត​ស្រូវ​សាលី សាំសុន​ក៏​យក​កូន​ពពែ​មួយ​ទៅ​សួរ​សុខ​ទុក្ខ​ប្រពន្ធ​គាត់ ដោយ​គិត​ថា៖ «អញ​នឹង​ចូល​ទៅ​ឯ​ប្រពន្ធ​អញ​នៅ​ក្នុង​បន្ទប់»។ ប៉ុន្ដែ ឪពុក​នាង​មិន​ព្រម​ឲ្យ​ចូល​ទៅ​ទេ។ ឪពុក​នាង​ពោល​ថា៖ «ពុក​គិត​ថា ឯង​លែង​រវី​រវល់​នឹង​នាង​ទៅ​ហើយ បាន​ជា​ពុក​ឲ្យ​វា​ទៅ​បុរស​ម្នាក់​ដែល​កំដរ​ឯង​នោះ​វិញ។ តើ​ប្អូន​របស់​វា​មិន​ស្រស់​ស្អាត​ជាង​វា​ទេ​ឬ? សូម​ឯង​យក​ប្អូន​ជំនួស​វា​ចុះ»។ សាំសុន​និយាយ​ទៅ​គេ​ថា៖ «ម្តង​នេះ បើ​ខ្ញុំ​ធ្វើ​បាប​ពួក​ភីលី‌ស្ទីន នោះ​ខ្ញុំ​គ្មាន​ទោស​ឡើយ»។ ដូច្នេះ សាំ​សុន​ចេញ​ទៅ​ចាប់​ចចក​បីរយ ហើយ​យក​ចន្លុះ​មក​ចង​កន្ទុយ​ជាប់​គ្នា​មួយ​គូៗ រួច​ដាក់​ចន្លុះ​មួយៗ​នៅ​កណ្ដាល​កន្ទុយ​ទាំង​ពីរ​នោះ។ ពេល​គាត់​អុច​ចន្លុះ​ទាំង​នេះ​ស្រេច​ហើយ គាត់​ក៏​លែង​ចចក​ទៅ​ក្នុង​ស្រូវ​របស់​ពួក​ភីលី‌ស្ទីន បញ្ឆេះ​ទាំង​ស្នឹម​កណ្ដាប់ ទាំង​ស្រូវ​ដែល​មិន​ទាន់​ច្រូត ព្រម​ទាំង​ចម្ការ​ដើម​អូលីវ​ទៀត​ផង។ ដូច្នេះ ពួក​ភីលី‌ស្ទីន​សួរ​ថា៖ «តើ​អ្នក​ណា​បាន​ធ្វើ​ដូច្នេះ?» គេ​ឆ្លើយ​ថា៖ «គឺ​សាំសុន កូន​ប្រសា​អ្នក​ក្រុង​ធីម‌ណា ព្រោះ​គេ​បាន​លើក​ប្រពន្ធ​របស់​គាត់​ទៅ​ឲ្យ​អ្នក​កំដរ​របស់​គាត់»។ ពួក​ភីលី‌ស្ទីន​ក៏​ឡើង​ទៅ​ដុត​នាង និង​ឪពុក​នាងនឹង​ភ្លើង។

ចែក​រំលែក
អាន ចៅហ្វាយ 15

ចៅហ្វាយ 15:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្តិច​ក្រោយ​មក នៅ​ពេល​គេ​ច្រូត​ស្រូវ​សាលី លោក​សាំសុន​ក៏​ទៅ​សួរ​សុខ​ទុក្ខ​ប្រពន្ធ​លោក ដោយ​យក​ទាំង​កូន​ពពែ​មួយ​ទៅ​ឲ្យ​នាង​ផង។ លោក​សុំ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​ប្រពន្ធ​លោក ប៉ុន្តែ ឪពុក​ក្មេក​មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ទេ។ គាត់​និយាយ​មក​កាន់​លោក​ថា៖ «ពុក​គិត​ថា​កូន​ឈប់​ស្រឡាញ់​នាង​ហើយ បាន​ជា​ពុក​លើក​នាង​ទៅ​ឲ្យ​បុរស​ដែល​កំដរ​កូន​នោះ​វិញ ប៉ុន្តែ ប្អូន​ស្រី​របស់​នាង​ស្រស់​ស្អាត​ជាង​នាង​ទៅ​ទៀត តើ​កូន​ពេញ​ចិត្ត​ដែរ​ឬ​ទេ? កូន​អាច​យក​នាង​ជំនួស​ក៏​បាន»។ លោក​សាំសុន​ពោល​ឡើង​ថា៖ «ម្ដង​នេះ ខ្ញុំ​នឹង​ធ្វើ​បាប​ពួក​ភីលីស្ទីន ដោយ​គ្មាន​នរណា​អាច​ចោទ​ប្រកាន់​ខ្ញុំ​ឡើយ»។ លោក​ក៏​ចេញ​ទៅ​ចាប់​បាន​កញ្ជ្រោង​បី​រយ​ក្បាល។ លោក​ចង​កន្ទុយ​កញ្ជ្រោង​ភ្ជាប់​គ្នា​មួយ​គូៗ រួច​យក​ចន្លុះ​មក​ដោត​នៅ​ត្រង់​ចំណង​កន្ទុយ​កញ្ជ្រោង​ទាំង​គូៗ​នោះ។ លោក​ក៏​អុជ​ចន្លុះ ហើយ​លែង​កញ្ជ្រោង​ឲ្យ​រត់​ទៅ​ក្នុង​ស្រែ​របស់​ជន‌ជាតិ​ភីលីស្ទីន ធ្វើ​ឲ្យ​ឆេះ​កណ្ដាប់​ស្រូវ​ដែល​ច្រូត​ហើយ និង​ស្រូវ​ដែល​មិន​ទាន់​ច្រូត ព្រម​ទាំង​ឆេះ​ចម្ការ​អូលីវ​ទៀត​ផង។ ជន‌ជាតិ​ភីលីស្ទីន​សួរ​គ្នា​ថា តើ​អ្នក​ណា​ធ្វើ​ដូច្នេះ? មាន​គេ​ប្រាប់​ថា៖ «គឺ​សាំសុន! គាត់​ធ្វើ​បែប​នេះ មក​ពី​ឪពុក​ក្មេក​របស់​គាត់​ដែល​ជា​អ្នក​ក្រុង​ធីមណា បាន​លើក​ប្រពន្ធ​គាត់​ទៅ​ឲ្យ​បុរស ជា​អ្នក​កំដរ​របស់​គាត់»។ ជន‌ជាតិ​ភីលីស្ទីន​លើក​គ្នា​ទៅ​សម្លាប់​ស្ត្រី​នោះ និង​ឪពុក​នាង ដោយ​ដុត​ទាំង​រស់។

ចែក​រំលែក
អាន ចៅហ្វាយ 15

ចៅហ្វាយ 15:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​បន្តិច​មក នៅ​វេលា​ចំរូត​ស្រូវ‌សាលី នោះ​សាំសុន​ក៏​យក​កូន​ពពែ​១​ទៅ​សួរ​ប្រពន្ធ​គាត់ ដោយ​គិត​ថា អញ​នឹង​ចូល​ទៅ​ឯ​ប្រពន្ធ​អញ​នៅ​ក្នុង​បន្ទប់ តែ​ឪពុក​នាង​មិន​ព្រម​ឲ្យ​ចូល​ទៅ​ទេ ដោយ​ពាក្យ​ថា អញ​បាន​គិត​ថា​ឯង​ស្អប់​វា​ហើយ បាន​ជា​អញ​ឲ្យ​វា​ទៅ​អ្នក​ដែល​កំដរ​ឯង​ម្នាក់​វិញ ឥឡូវ​ប្អូន​វា​ក៏​មាន​រូប​ស្រស់​ល្អ​ជាង​វា​ដែរ ដូច្នេះ សូម​ឲ្យ​យក​ប្អូន​ជំនួស​វា​ចុះ នោះ​សាំសុន​និយាយ​ទៅ​គេ​ថា ម្តង​ណេះ បើ​អញ​ធ្វើ​បាប​ដល់​ពួក​ភីលីស្ទីន នោះ​អញ​គ្មាន​ទោស​ទេ រួច​គាត់​ចេញ​ទៅ​ចាប់​ចចក​៣០០ ហើយ​យក​ចន្លុះ​មក​ចង​កន្ទុយ​ជាប់​គ្នា​មួយ​គូៗ ដាក់​ចន្លុះ​មួយៗ​នៅ​ជា​កណ្តាល​កន្ទុយ​ទាំង​២​នោះ លុះ​កាល​បាន​អុច​ចន្លុះ​ទាំង​នេះ​ស្រេច​ហើយ នោះ​ក៏​លែង​ទៅ​ក្នុង​ស្រូវ​របស់​ពួក​ភីលីស្ទីន បញ្ឆេះ​ទាំង​ស្នឹម​កណ្តាប់ ទាំង​ស្រូវ​ដែល​មិន​ទាន់​ច្រូត ព្រម​ទាំង​ចំការ​ដើម​អូលីវ​ផង ដូច្នេះ ពួក​ភីលីស្ទីន​សួរ​ថា តើ​អ្នក​ណា​បាន​ធ្វើ​អំពើ​នេះ គេ​ឆ្លើយ​ថា គឺ​សាំសុន ជា​កូន​ប្រសា​អ្នក​ក្រុង​ធីមណា​នោះ ពី​ព្រោះ​គេ​បាន​លើក​ប្រពន្ធ​វា​ឲ្យ​ទៅ​អ្នក​កំដរ​របស់​វា​វិញ នោះ​ពួក​ភីលីស្ទីន​ក៏​ឡើង​ទៅ​ដុត​សំឡាប់​នាង​នោះ ព្រម​ទាំង​ឪពុក​ទៅ

ចែក​រំលែក
អាន ចៅហ្វាយ 15