លោកម៉ាណូអាពោលទៅកាន់ទេវតារបស់ព្រះអម្ចាស់ថា៖ «សូមលោកមេត្តារង់ចាំនៅទីនេះសិនហើយ យើងខ្ញុំទៅរៀបចំកូនពពែមួយជូនលោក»។ ទេវតាឆ្លើយថា៖ «ទោះបីយើងនៅ ក៏យើងមិនបរិភោគអាហារដែលអ្នករៀបចំដែរ។ ប៉ុន្តែ បើអ្នកចង់ថ្វាយតង្វាយដុតទាំងមូល*ដល់ព្រះអម្ចាស់ ចូរធ្វើចុះ!»។ លោកម៉ាណូអាពុំដឹងថាជាទេវតារបស់ព្រះអម្ចាស់ទេ គាត់ក៏សួរថា៖ «តើលោកឈ្មោះអី សូមមេត្តាប្រាប់ឲ្យយើងខ្ញុំស្គាល់ផង ដើម្បីឲ្យយើងខ្ញុំអាចដឹងគុណលោក នៅពេលហេតុការណ៍នោះកើតមាន តាមពាក្យរបស់លោក»។ ទេវតាតបថា៖ «ហេតុអ្វីបានជាអ្នកចង់ស្គាល់ឈ្មោះយើងដូច្នេះ? ឈ្មោះនេះប្លែកអស្ចារ្យណាស់»។ បន្ទាប់មក លោកម៉ាណូអាក៏យកកូនពពែ និងម្សៅដែលត្រូវថ្វាយជាមួយ មកដុតនៅលើថ្ម ថ្វាយជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់។ ពេលលោកម៉ាណូអា និងភរិយាកំពុងអង្គុយសម្លឹងមើល ស្រាប់តែមានហេតុការណ៍ដ៏អស្ចារ្យមួយ គឺក្នុងពេលអណ្ដាតភ្លើងឆេះពីអាសនៈឡើងទៅលើមេឃ ទេវតារបស់ព្រះអម្ចាស់ក៏ឡើងទៅជាមួយអណ្ដាតភ្លើងនោះដែរ។ ឃើញដូច្នេះ លោកម៉ាណូអា និងភរិយាក៏ក្រាបចុះឱនមុខដល់ដី។ កាលអ្នកទាំងពីរមើលទេវតារបស់ព្រះអម្ចាស់លែងឃើញទៀត ទើបលោកម៉ាណូអាដឹងថាជាទេវតារបស់ព្រះអម្ចាស់ ហើយគាត់ក៏ពោលទៅកាន់ភរិយាថា៖ «យើងប្រាកដជាស្លាប់ហើយ ព្រោះយើងបានឃើញព្រះជាម្ចាស់»។ ភរិយារបស់គាត់ក៏ឆ្លើយថា៖ «ប្រសិនបើព្រះអម្ចាស់ចង់ឲ្យយើងស្លាប់មែននោះ ព្រះអង្គមិនទទួលតង្វាយដុតទាំងមូល និងតង្វាយម្សៅរបស់យើងទេ ហើយក៏មិនសម្តែងការអស្ចារ្យទាំងនេះឲ្យយើងឃើញ ព្រមទាំងប្រាប់យើងពីអ្វីៗដែលយើងបានឮនេះដែរ»។ ភរិយារបស់លោកម៉ាណូអាបង្កើតបានកូនប្រុសមួយ ដែលគាត់ដាក់ឈ្មោះថា សាំសុន។ កូននោះមានវ័យចម្រើនធំឡើង ហើយព្រះអម្ចាស់ប្រទានពរលោក។
អាន ចៅហ្វាយ 13
ស្ដាប់នូវ ចៅហ្វាយ 13
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ចៅហ្វាយ 13:15-24
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ