អេសាយ ពាក្យលំនាំ
ពាក្យលំនាំ
«អេសាយ»ក្នុងភាសាហេប្រឺមានន័យថា «ព្រះអម្ចាស់សង្គ្រោះ»។ ឈ្មោះរបស់លោកអេសាយហាក់ដូចជាចង់សង្ខេបអត្ថន័យនៃខ្លឹមសាររបស់កណ្ឌគម្ពីរអេសាយនេះទាំងមូល។ ប៉ុន្តែ ការសង្គ្រោះដែលព្រះជាម្ចាស់ប្រទានមក ជួនកាល មិនស្របតាមចិត្តប៉ងប្រាថ្នារបស់មនុស្សទេ ហេតុនេះហើយបានជានៅក្នុងគម្ពីរអេសាយមានសេចក្ដីខ្លះធ្វើឲ្យយើងងឿងឆ្ងល់ អំពីរបៀបដែលព្រះអម្ចាស់សង្គ្រោះប្រជារាស្ដ្ររបស់ព្រះអង្គ។ យើងអាចបែងចែកកណ្ឌគម្ពីរអេសាយទាំង៦៦ចំពូក ជាបីផ្នែក យោងតាមយុគសម័យបីនៃប្រវត្តិសាស្ត្ររបស់ប្រជារាស្ដ្រអ៊ីស្រាអែល។
ផ្នែកទីមួយ (ចំពូក ១–៣៩) ព្រះបន្ទូលក្នុងផ្នែកនេះរៀបរាប់ចាប់ពីឆ្នាំ៧៤០ ដល់៧០០ មុនគ.ស.។ លោកអេសាយថ្លែងព្រះបន្ទូលនៅក្រុងយេរូសាឡឹម ក្នុងរយៈកាលមួយដ៏វឹកវរ គឺនៅគ្រាដែលមានវិបត្តិអន្តរជាតិមួយធ្ងន់ធ្ងរ ស្រុកអេស៊ីបដែលជាមហាអំណាចប៉ែកខាងត្បូងកំពុងតែចុះឱនថយ ហើយស្រុកអាស្ស៊ីរីដែលនៅខាងជើងចេះតែពង្រឹងអំណាចខ្លាំងឡើងៗ។
នៅឆ្នាំ៧៣៥ មុនគ.ស. គឺនៅគ្រាដែលព្រះបាទអេហាសគ្រងរាជ្យនៅក្រុងយេរូសាឡឹម រាជាណាចក្រស៊ីរី និងអេប្រាអ៊ីម (អ៊ីស្រាអែលខាងជើង)បានព្រួតគ្នាប្រឆាំងនឹងរាជាណាចក្រយូដា ដើម្បីបង្ខំនគរនេះឲ្យចូលដៃជាមួយពួកគេ តទល់នឹងការគំរាមកំហែងរបស់ជនជាតិអាស្ស៊ីរី។
នៅឆ្នាំ៧២២-៧២១ រាជាណាចក្រអ៊ីស្រាអែលខាងជើងត្រូវរលាយ គឺកងទ័ពអាស្ស៊ីរីវាយយកបានក្រុងសាម៉ារី ហើយកៀរប្រជាជនទៅជាឈ្លើយសឹក។
នៅឆ្នាំ៧០១: កងទ័ពអាស្ស៊ីរីឡោមព័ទ្ធក្រុងយេរូសាឡឹម ហើយលេបទឹកដីយូដាបន្តិចម្ដងៗ។
ក្នុងរយៈកាលនោះ ព្យាការីអេសាយប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងតឹងរ៉ឹងបំផុត។ លោកស្ដីបន្ទោសជនជាតិអ៊ីស្រាអែលដោយប្រកាសថា ព្រះជាម្ចាស់អនុញ្ញាតឲ្យជនជាតិអាស្ស៊ីរីមកគំរាមកំហែងជនជាតិអ៊ីស្រាអែល ដើម្បីដាក់ទោសពួកគេ ព្រោះពួកគេបោះបង់ចោលព្រះអង្គ។ លោកក៏បានប្រកាសជំទាស់នឹងនយោបាយរបស់អ្នកដឹកនាំ ដែលគិតគូររកមធ្យោបាយរំដោះស្រុក ដោយពឹងលើកម្លាំងមនុស្សលោក។ លោកប្រកាសប្រឆាំងនឹងមេដឹកនាំដែលចេះតែប្រើអំណាចជិះជាន់ រំលោភលើសិទ្ធិប្រជាជនទន់ខ្សោយ ព្រមទាំងប្រឆាំងនឹងមេដឹកនាំសាសនាដែលឆ្លៀតឱកាសកេងប្រវ័ញ្ចប្រជាជនក្រីក្រ ហើយលោកក៏បន្ទោសជនជាតិអ៊ីស្រាអែលចំពោះមហិច្ឆតាចង់ក្លាយទៅជាមហាប្រទេសដែរ។
ប៉ុន្តែ នៅពេលមានទុក្ខលំបាកមកដល់ ព្រះបន្ទូលដែលលោកថ្លែងបានក្លាយទៅជាពាក្យលើកទឹកចិត្តប្រជាជនមិនឲ្យភ័យតក់ស្លុត ឬបាក់ទឹកចិត្តឡើយ។ ក្នុងគ្រប់កាលៈទេសៈទាំងអស់ ព្យាការីអេសាយប្រកាសឲ្យប្រជាជនកែប្រែចិត្តគំនិត ហើយជឿទុកចិត្តលើព្រះជាម្ចាស់ និងទុកចិត្តលើព្រះបន្ទូលសន្យារបស់ព្រះអង្គ។ លោកណែនាំប្រជាជនឲ្យប្រព្រឹត្តអំពើផ្សេងៗ ស្របតាមជំនឿរបស់ខ្លួនទោះបីក្នុងផ្នែកសង្គម ឬផ្នែកនយោបាយ និងក្នុងជីវិតរបស់បុគ្គលម្នាក់ៗក្ដី។ យើងអាចចែកផ្នែកទីមួយនេះដូចតទៅ៖
• ចំពូក ១–១២, ២៨–៣៣ ព្រះបន្ទូលស្ដីអំពីរាជាណាចក្រយូដា និងរាជាណាចក្រអ៊ីស្រាអែល។
• ចំពូក ១៣–២៣ ព្រះបន្ទូលស្ដីអំពីប្រជាជាតិឯទៀតៗ គឺមានបាប៊ីឡូន ភីលីស្ទីន និងម៉ូអាប់។ ល។
• ចំពូក ២៤–២៧, ៣៤–៣៥ ស្ថានភាពវឹកវរនៅគ្រាចុងក្រោយបំផុត។
• ចំពូក ៣៦–៣៩ ព្រឹត្តិការណ៍ផ្សេងៗនៅរជ្ជកាលព្រះបាទហេសេគា ដែលជាកំណត់ហេតុដូចគ្នានឹងកណ្ឌគម្ពីរពង្សាវតារក្សត្រដែរ។
ផ្នែកទីពីរ (ចំពូក ៤០–៥៥) ពេលខ្លះ គេហៅផ្នែកនេះថា «គម្ពីរសម្រាលទុក្ខអ៊ីស្រាអែល»។ ក្នុងផ្នែកនេះ មានរៀបរាប់អំពីជនជាតិបាប៊ីឡូន ដែលឡើងជាមហាអំណាចគ្រប់គ្រងនៅតំបន់នោះ ជំនួសជនជាតិអាស្ស៊ីរី។ កងទ័ពបាប៊ីឡូនវាយយកបានក្រុងយេរូសាឡឹមនៅឆ្នាំ៥៨៧ មុនគ.ស. ហើយកៀរប្រជាជនយកទៅជាឈ្លើយសឹក។ ពេលនោះ ប្រជាជនដែលជាប់ជាឈ្លើយនាំគ្នាបាក់ទឹកចិត្ត ហើយគិតថាព្រះជាម្ចាស់បានបោះបង់ចោលពួកគេ។
ក្នុងផ្នែកនេះ ព្យាការីប្រកាសថា ព្រះជាម្ចាស់នឹងប្រើព្រះចៅស៊ីរូស ជាស្ដេចនៃចក្រភពពែរ្ស ឲ្យរំដោះប្រជារាស្ដ្ររបស់ព្រះអង្គ ព្រមទាំងនាំពួកគេវិលមកកាន់ទឹកដីសន្យាវិញ។ តាមរយៈការរំដោះនេះ ព្រះអង្គសព្វព្រះហឫទ័យប្រកាសឲ្យប្រជាជនដឹងថា ព្រះអង្គជាព្រះអាទិករនៃពិភពលោកនេះ ព្រះបន្ទូលដែលព្រះអង្គប្រកាស ហើយអ្វីៗដែលព្រះអង្គគ្រោងទុក មុខតែសម្រេចជារូបរាងមិនខាន។ រីឯព្រះរបស់សាសន៍ដទៃវិញ សុទ្ធតែឥតប្រយោជន៍ ព្រោះពុំអាចធ្វើអ្វីកើតឡើយ។
នៅក្នុងព្រះបន្ទូលដែលផ្ដល់សេចក្ដីសង្ឃឹមនេះ មានកំណាព្យបួនថ្លែងអំពី «អ្នកបម្រើរបស់ព្រះជាម្ចាស់» (៤២.១-៤, ៤៩.១-៦, ៥០.៤-៩, ៥២.១៣–៥៣.១២) ដែលគេចាត់ទុកជារូបភាពមួយរបស់ព្រះយេស៊ូ ក្នុងសម្ពន្ធមេត្រីថ្មី (សូមអាន កិច្ចការ ៨.៣០-៣៥)។
ផ្នែកទីបី (ចំពូក ៥៦–៦៦) ពេលជនជាតិអ៊ីស្រាអែលដែលត្រូវគេកៀរទៅជាឈ្លើយសឹក វិលមកដល់ស្រុកវិញ ពួកគេរស់នៅយ៉ាងលំបាក កម្សត់ទុគ៌ត គឺទីក្រុងបាក់បែក មានសត្រូវយាយីជុំវិញ ហើយអ្នកដែលស្មោះត្រង់នឹងព្រះជាម្ចាស់មាននៅសល់តែមួយចំនួនតូចប៉ុណ្ណោះ…។
ប៉ុន្តែ ព្យាការីប្រកាសថា ព្រះវិញ្ញាណរបស់ព្រះអម្ចាស់បានចាត់លោកឲ្យមកប្រកាសដំណឹងល្អដល់ជនក្រីក្រ និងថែទាំអ្នកដែលបាក់ទឹកចិត្ត…(ចំពូក ៦១)។ ក្រោយមក ព្រះយេស៊ូប្រកាសថា ព្រះអង្គយាងមកបំពេញព្រះបរមកិច្ចរបស់ព្រះអង្គនៅផែនដី ដូចព្យាការីបានប្រកាសទុកមែន (លូកា ៤.១៦-២១)។
ទើបបានជ្រើសរើសហើយ៖
អេសាយ ពាក្យលំនាំ: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: