អេសាយ 1
1
ភាគទីមួយ សេចក្ដីប្រកាសស្ដីអំពីជនជាតិអ៊ីស្រាអែល
ព្រះអម្ចាស់បន្ទោសប្រជាជនរបស់ព្រះអង្គ
1 #
២ពង្ស. ១៥.១-៧, ១៥.៣២–១៦.២០, ១៨.១–២០.២១; ២របា. ២៦.១–៣២.៣៣ ក្នុងរជ្ជកាលព្រះបាទអ៊ូសៀស ព្រះបាទយ៉ូថាម ព្រះបាទអេហាស និងព្រះបាទហេសេគា ជាស្ដេចស្រុកយូដា#១.១ ព្រះបាទអ៊ូសៀស ឬព្រះបាទអសារីយ៉ា ២ ពង្ស ១៥.១-៧; ២របា. ២៦.១-២៣។ ព្រះបាទយ៉ូថាម ២ពង្ស ១៥.៣២-៣៨; ២របា. ២៧.១-៩; ព្រះបាទអេហាស ២ពង្ស ១៦.១-២០; ២របា. ២៨.១-២៧; ព្រះបាទហេសេគា ២ពង្ស ១៨.១–២០.២១; ២របា. ២៩.១–៣២.៣៣។ ព្រះអម្ចាស់ប្រោសប្រទានឲ្យលោកអេសាយ ជាកូនរបស់លោកអម៉ូស និមិត្តឃើញការអស្ចារ្យស្ដីអំពីស្រុកយូដា និងក្រុងយេរូសាឡឹម ដូចតទៅ:
2ផ្ទៃមេឃអើយ ចូរស្ដាប់!
ផែនដីអើយ ចូរផ្ទៀងត្រចៀក!
ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា៖
យើងបានចិញ្ចឹមបីបាច់ថែរក្សាកូន
យើងបានអប់រំពួកវា
តែពួកវាបែរជាបះបោរប្រឆាំងនឹងយើង។
3គោស្គាល់ម្ចាស់វា
រីឯលាក៏ស្គាល់ម្ចាស់ដែលឲ្យចំណីវាដែរ
តែប្រជាជនអ៊ីស្រាអែលមិនស្គាល់អ្វីទាំងអស់
ប្រជាជនរបស់យើងមិនចេះពិចារណាសោះ!
4អ្នករាល់គ្នាជាប្រជាជាតិមានបាប
ជាប្រជាជនដែលប្រព្រឹត្តអំពើអាក្រក់
ជាពូជមនុស្សខិលខូច ជាអំបូរពុករលួយ
អ្នករាល់គ្នាត្រូវវេទនាជាពុំខាន!
អ្នករាល់គ្នាបានបោះបង់ចោលព្រះអម្ចាស់
អ្នករាល់គ្នាបានមើលងាយ
ព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល
ហើយបែរខ្នងដាក់ព្រះអង្គទៀតផង!
5យើងមិនដឹងថា ត្រូវវាយប្រដៅអ្នករាល់គ្នា
ត្រង់កន្លែងណាទៀតទេ
ព្រោះអ្នករាល់គ្នានៅតែបះបោរ
ប្រឆាំងនឹងយើងជានិច្ច។
ក្បាលរបស់អ្នករាល់គ្នារបួសសព្វទីកន្លែង
ចិត្តរបស់អ្នករាល់គ្នាក៏មានជំងឺដែរ។
6តាំងពីក្បាលរហូតដល់ចុងជើង
គ្មានអ្វីនៅល្អសោះ គឺមានសុទ្ធតែដំបៅ
ស្នាមជាំ និងមុខរបួសថ្មីៗ នៅគ្រប់កន្លែង
ដែលគ្មាននរណាលាង រុំ ឬលាបប្រេង
ឲ្យធូរស្បើយឡើយ។
7ស្រុកទេសរបស់អ្នករាល់គ្នាត្រូវហិនហោច
ក្រុងរបស់អ្នករាល់គ្នាត្រូវភ្លើងឆេះអស់
ជនបរទេសប្លន់យកផលពីទឹកដី
របស់អ្នករាល់គ្នានៅនឹងមុខ
ដូចមានខ្មាំងមករាតត្បាត
ឥតទុកអ្វីឲ្យនៅសល់ឡើយ
8គឺនៅសល់តែក្រុងស៊ីយ៉ូនដែលប្រៀបដូចជាខ្ទម
នៅក្នុងចម្ការទំពាំងបាយជូរ
ឬដូចខ្ទមនៅចម្ការត្រសក់
ឬដូចក្រុងដែលខ្មាំងឡោមព័ទ្ធ។
9 #
លប. ១៩.២៤; រ៉ូម. ៩.២៩ ប្រសិនបើព្រះអម្ចាស់នៃពិភពទាំងមូល*
មិនបានទុកយើងឲ្យនៅសេសសល់
មួយចំនួនតូចទេនោះ
យើងមុខជាវិនាសដូចអ្នកក្រុងសូដុម
យើងនឹងប្រៀបដូចជាអ្នកក្រុងកូម៉ូរ៉ា។#១.៩ សូមអាន លប. ១៨–១៩; ខនេះមានដកស្រង់នៅ រ៉ូម ៩.២៩។
10អ្នករាល់គ្នាជាមេដឹកនាំដ៏អាក្រក់
ដូចមេដឹកនាំក្រុងសូដុមអើយ
ចូរស្ដាប់ការប្រៀនប្រដៅរបស់ព្រះអម្ចាស់!
អ្នករាល់គ្នាជាប្រជាជនដ៏អាក្រក់
ដូចប្រជាជនក្រុងកូម៉ូរ៉ាអើយ
ចូរផ្ទៀងត្រចៀកស្ដាប់ការប្រៀនប្រដៅ
របស់ព្រះនៃយើង!
11 #
អម. ៥.២១-២២
ព្រះអម្ចាស់មានព្រះបន្ទូលថា៖
យើងមិនរវីរវល់នឹងយញ្ញបូជា
ដ៏ច្រើនឥតគណនារបស់អ្នករាល់គ្នាទេ
យើងធុញទ្រាន់នឹងពពែឈ្មោល
ព្រមទាំងខ្លាញ់កូនគោ
ដែលអ្នករាល់គ្នាដុតទាំងមូលថ្វាយយើង
ហើយយើងក៏មិនពេញចិត្តនឹងឈាមគោ
ឈាមចៀម និងឈាមពពែ
របស់អ្នករាល់គ្នាដែរ។
12ពេលអ្នករាល់គ្នាចូលមករកយើង
តើនរណាហៅអ្នករាល់គ្នាឲ្យមកជាន់
ទីលានដំណាក់របស់យើងដូច្នេះ?
13ចូរឈប់យកតង្វាយឥតបានការនេះ
មកថ្វាយយើងទៅ!
យើងខ្ពើមផ្សែងតង្វាយរបស់អ្នករាល់គ្នាណាស់
ហើយយើងក៏ធុញទ្រាន់នឹងពិធីបុណ្យផ្សេងៗ
បុណ្យចូលខែថ្មី បុណ្យសប្ប័ទ*
ឬពិធីដ៏ឱឡារិក
ដែលរៀបចំឡើងដោយជនទុច្ចរិតដែរ។
14យើងស្អប់បុណ្យចូលខែថ្មី និងពិធីបុណ្យផ្សេងៗ
របស់អ្នករាល់គ្នាណាស់
ពិធីបុណ្យទាំងនេះធ្វើឲ្យយើងធុញទ្រាន់
ទ្រាំមិនបាន។#១.១៤ ខ ១១-១៤ សូមប្រៀបធៀបជាមួយ អម. ៥.២១-២២។
15កាលណាអ្នករាល់គ្នាលើកដៃប្រណម្យ
យើងងាកមុខចេញ
ទោះបីអ្នករាល់គ្នាអធិស្ឋានច្រើនយ៉ាងណាក្ដី
ក៏យើងមិនព្រមស្ដាប់ដែរ
ព្រោះដៃអ្នករាល់គ្នាប្រឡាក់ដោយឈាម។
16ចូរលាងសម្អាត និងជម្រះខ្លួន
ឲ្យបានស្អាតបរិសុទ្ធ!
ចូរយកអំពើទុច្ចរិតចេញពីមុខយើងទៅ
កុំប្រព្រឹត្តអំពើអាក្រក់ទៀតឡើយ!
17ចូររៀនធ្វើអំពើល្អ! ចូរស្វែងរកយុត្តិធម៌!
ចូរណែនាំអ្នកដែលសង្កត់សង្កិនគេ#១.១៧ ព្រះគម្ពីរក្រិកមួយចំនួនមានសរសេរថា «ចូរជួយអ្នកដែលត្រូវគេសង្កត់សង្កិន…»។
ឲ្យដើរតាមមាគ៌ាដ៏ត្រឹមត្រូវ!
ចូររកយុត្តិធម៌ឲ្យក្មេងកំព្រា
ហើយការពារស្ត្រីមេម៉ាយ!
18 ព្រះអម្ចាស់មានព្រះបន្ទូលថា៖
ចូរមកយើងពិភាក្សាជាមួយគ្នា
ទោះបីអំពើបាបរបស់អ្នករាល់គ្នាខ្មៅកខ្វក់
យ៉ាងណាក្ដី
ក៏វានឹងប្រែទៅជា ស ដូចសំឡីវិញដែរ
ហើយទោះបីវាមានពណ៌ខ្មៅយ៉ាងណាក៏ដោយ
វានឹងប្រែជា សដូចកប្បាស#១.១៨ ពាក្យដើម «សដូចទឹកកក…ដូចរោមចៀម»។។
19ប្រសិនបើអ្នករាល់គ្នាស្ម័គ្រចិត្តស្ដាប់បង្គាប់យើង
អ្នករាល់គ្នានឹងបរិភោគ
ផលល្អៗនៅក្នុងស្រុកនេះ។
20ផ្ទុយទៅវិញ បើអ្នករាល់គ្នាមិនយល់ព្រម
ហើយមានចិត្តរឹងចចេស
អ្នករាល់គ្នាមុខជាស្លាប់ដោយមុខដាវពុំខានឡើយ!
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
21ហេតុដូចម្ដេចបានជាបុរីដ៏ស្មោះត្រង់
បែរជាខូច#១.២១ ពាក្យដើម «ក្លាយទៅជាស្រីពេស្យា»។ គម្ពីរប្រៀបប្រដូចការក្បត់ចិត្តរបស់ប្រជាជនចំពោះព្រះជាម្ចាស់ទៅនឹងអំពើពេស្យាចារ (សូមប្រៀបធៀបជាមួយ យរ. ២.២០, ៣.១, ៥.៧, ១៣.២៧; ហស. ៤.១៣-១៤)។ អស់បែបនេះ?
ពីមុន នៅក្នុងទីក្រុង មានពេញដោយយុត្តិធម៌
សេចក្ដីសុចរិតក៏ស្ថិតនៅក្នុងទីក្រុងនេះដែរ។
ប៉ុន្តែ ឥឡូវនេះ អ្នកគ្រប់គ្រង
សុទ្ធតែជាឃាតករ!
22អ្នកក្រុងយេរូសាឡឹមអើយ
ប្រាក់របស់អ្នករាល់គ្នាមិនស្អាតស្អំទេ
ហើយស្រារបស់អ្នករាល់គ្នាក៏លាយទឹកដែរ។
23អ្នកដឹកនាំរបស់អ្នកសុទ្ធតែជាមនុស្សបះបោរ
ពួកគេចូលដៃជាមួយចោរ
ពួកគេចូលចិត្តសំណូក
ហើយគិតតែពីស្វះស្វែងរកជំនូន
គឺពួកគេមិនរកយុត្តិធម៌ឲ្យក្មេងកំព្រាទេ
ហើយក៏មិនរវីរវល់ស្ដាប់ស្ត្រីមេម៉ាយដែរ។
24ហេតុនេះហើយបានជាព្រះជាអម្ចាស់
នៃពិភពទាំងមូល គឺព្រះដ៏មានឫទ្ធិចេស្ដា
របស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា:
យើងនឹងដណ្ដើមយកជ័យជម្នះពីបច្ចាមិត្តរបស់យើង
ហើយយើងនឹងសងសឹកខ្មាំងសត្រូវរបស់យើង!
25យេរូសាឡឹមអើយ
យើងនឹងវាយប្រដៅអ្នក
យើងនឹងបន្សុទ្ធអ្នក ដូចគេបន្សុទ្ធលោហធាតុ
យើងក៏នឹងដកអ្វីៗទាំងអស់ដែលសៅហ្មង
ចេញពីអ្នកដែរ។
26យើងនឹងធ្វើឲ្យចៅក្រមរបស់អ្នក
បានដូចចៅក្រមនៅជំនាន់ដើម
ហើយធ្វើឲ្យទីប្រឹក្សារបស់អ្នក
បានដូចទីប្រឹក្សានៅជំនាន់មុនដែរ។
ពេលនោះ គេនឹងហៅអ្នកថា “ក្រុងដ៏សុចរិត”
“បុរីដ៏ស្មោះត្រង់”។
27យុត្តិធម៌នឹងរំដោះក្រុងស៊ីយ៉ូន
ឲ្យមានសេរីភាព
ហើយសេចក្ដីសុចរិតក៏នឹងរំដោះ
ប្រជាជនដែលកែប្រែចិត្តគំនិត
ឲ្យមានសេរីភាពដែរ។
28រីឯពួកបះបោរ មនុស្សបាប
និងអស់អ្នកដែលបោះបង់ចោលព្រះអម្ចាស់វិញ
គេនឹងវិនាសអន្តរាយជាមួយគ្នាអស់ទៅ។
29ពេលនោះ អ្នករាល់គ្នានឹងត្រូវបាក់មុខ
ព្រោះតែជំពាក់ចិត្តនឹងដើមឈើដ៏សក្ការៈ#១.២៩ ពេលខ្លះយើងបកប្រែពាក្យនេះថា«ដើមពោធិ» (សូមអាន ៦.១៣)។
ហើយអ្នករាល់គ្នាក៏នឹងត្រូវអាម៉ាស់
ព្រោះតែបានជ្រើសរើសសួនឧទ្យានទាំងនោះ
ទុកជាកន្លែងធ្វើសក្ការបូជាដែរ។#១.២៩ ពិធីសាសនារបស់ជនជាតិកាណាន ដើម្បីឲ្យមានកូន។
30ដ្បិតអ្នករាល់គ្នានឹងបានដូចដើមឈើទាំងនោះ
ដែលមានស្លឹកក្រៀមស្ងួត
ហើយដូចសួនឧទ្យានដែលគ្មានទឹក។
31មនុស្សខ្លាំងពូកែនឹងក្លាយទៅជាកម្ទេចឈើស្ងួត
ហើយអ្វីៗដែលគេធ្វើ ប្រៀបបាននឹងផ្កាភ្លើង
ដែលឆេះជាមួយគ្នា
គ្មាននរណាពន្លត់បានឡើយ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 1: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

:
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.