ពេលព្រះអម្ចាស់សណ្ឋិតនៅជាមួយខ្ញុំ ព្រះអង្គហាមខ្ញុំមិនឲ្យដើរតាមមាគ៌ារបស់ប្រជាជាតិនេះទេ គឺព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ អ្វីៗដែលប្រជាជាតិនេះហៅថាការបះបោរ មិនត្រូវចាត់ទុកថាជាការបះបោរឡើយ កុំភ័យខ្លាចអ្វីៗដែលពួកគេភ័យខ្លាច គឺកុំញញើតឲ្យសោះ»។ អ្នករាល់គ្នាត្រូវតែទទួលស្គាល់ថា មានតែព្រះអម្ចាស់នៃពិភពទាំងមូលប៉ុណ្ណោះ ដែលជាព្រះដ៏វិសុទ្ធ អ្នករាល់គ្នាត្រូវស្ញែងខ្លាច និងកោតញញើត តែព្រះអង្គប៉ុណ្ណោះ។ ពេលនោះ ព្រះអង្គផ្ទាល់នឹងធ្វើជាទីសក្ការៈ តែព្រះអង្គជាថ្មដែលនាំឲ្យ ប្រជាជាតិអ៊ីស្រាអែលទាំងពីរនគរប៉ះទង្គិច ជាសិលាដែលនាំឲ្យគេជំពប់ដួល ហើយក៏ជាជង់ និងជាអន្ទាក់ ដល់ក្រុងយេរូសាឡឹមដែរ។ មនុស្សជាច្រើនជំពប់ជើងនឹងថ្មនេះ ហើយដួលបាក់បែកខ្ទេចខ្ទាំ ពួកគេនឹងជាប់អន្ទាក់ ហើយត្រូវព្រានចាប់យកទៅ។ ខ្ញុំរក្សាសក្ខីភាពនេះទុក ខ្ញុំបិទត្រាលើពាក្យទូន្មាននេះ ហើយរក្សាទុកក្នុងចំណោមសាវ័ករបស់ខ្ញុំ។ ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ខ្ញុំផ្ញើជីវិតលើព្រះអង្គ ដែលបានលាក់ព្រះភ័ក្ត្រនឹងកូនចៅរបស់លោកយ៉ាកុប។ នៅស្រុកអ៊ីស្រាអែល ខ្ញុំ និងកូនដែលព្រះអម្ចាស់ប្រទានឲ្យខ្ញុំ រួមគ្នាធ្វើជាទីសម្គាល់ និងជាប្រផ្នូល មកពីព្រះអម្ចាស់នៃពិភពទាំងមូល ដែលគង់នៅលើភ្នំស៊ីយ៉ូន។ ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា «ចូរទៅរកគ្រូខាប គ្រូទាយ និងគ្រូស្ដោះផ្លុំ ដ្បិតប្រជាជននីមួយៗត្រូវតែរកព្រះរបស់ខ្លួន ហើយបញ្ជាន់អារក្ស ដើម្បីជួយអ្នកនៅរស់»។ ចូរពិនិត្យមើលពាក្យទូន្មាន និងសក្ខីភាពចុះ! ប្រសិនបើគេនិយាយមិនស្របតាមព្រះបន្ទូលនេះទេ នោះនឹងគ្មានថ្ងៃរះលើពួកគេសោះឡើយ។ គេនឹងដើរកាត់ស្រុកទាំងកើតទុក្ខ ទាំងឃ្លាន ពេលគេឃ្លាន គេក្ដៅក្រហាយ ហើយប្រទេចផ្ដាសាស្ដេច និងព្រះរបស់ខ្លួន គេងើយមើលទៅលើ បន្ទាប់មក ពេលឈ្ងោកចុះមកដី ឃើញមានសុទ្ធតែទុក្ខលំបាក និងភាពងងឹត ហើយត្រូវខ្មាំងកៀរទៅរកភាពអន្ធការ។
អាន អេសាយ 8
ស្ដាប់នូវ អេសាយ 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 8:11-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ