អេសាយ 63:7-9

អេសាយ 63:7-9 គខប

ខ្ញុំ​សូម​រំឭក​ពី​អំពើ​ដ៏​សប្បុរស​របស់​ព្រះ‌អម្ចាស់ ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ចំពោះ​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ប្រព្រឹត្ត​មក​លើ​យើង។ ខ្ញុំ​សូម​ថ្លែង​អំពី​កិច្ចការ​ដ៏​ល្អ​គ្រប់​យ៉ាង​ដែល ព្រះអង្គ​ប្រទាន​មក​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​កិច្ចការ​ដែល​ព្រះអង្គ​បាន​សម្តែង​ចំពោះ​ពួក​គេ ដោយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​លើស‌លុប និង​ព្រះ‌ហឫទ័យ​សប្បុរស​ពន់​ប្រមាណ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: អ្នក​ទាំង​នោះ​ពិត​ជា​ប្រជា‌រាស្ត្រ​របស់​យើង​មែន ពិត​ជា​កូន​ចៅ​ដែល​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត! ព្រះអង្គ​តែងតែ​សង្គ្រោះ​ពួក​គេ​ជានិច្ច គ្រប់​ពេល​ពួក​គេ​មាន​អាសន្ន ព្រះអង្គ​មិន​ប្រើ​ទេវតា ឬ​នរណា​ផ្សេង​ទៀត ឲ្យ​មក​សង្គ្រោះ​គេ​ទេ គឺ​ព្រះអង្គ​បាន​សង្គ្រោះ​ពួក​គេ ដោយ​ផ្ទាល់​ព្រះអង្គ។ ព្រះអង្គ​បាន​លោះ​ពួក​គេ ដោយ​ព្រះ‌ហឫទ័យ​ស្រឡាញ់ និង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា។ ព្រះអង្គ​គាំទ្រ លើក​ស្ទួយ​ពួក​គេ ជា​រៀង​រាល់​ថ្ងៃ តាំង​ពី​ដើម​រៀង​មក។