អេសាយ 63:7-9

អេសាយ 63:7-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​សប្បុរស​របស់​ព្រះ‌យេហូវ៉ា ហើយ​ពី​សេចក្ដី​ដែល​គួរ​សរសើរ​របស់​ព្រះ‌អង្គ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា បាន​ប្រោស​ដល់​យើង​រាល់​គ្នា និង​សេចក្ដី​សប្បុរស​ដ៏​ធំ ដែល​ផ្តល់​ដល់​ពូជ‌ពង្ស​អ៊ីស្រា‌អែល ជា​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​ប្រោស​ដល់​គេ តាម​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ ហើយ​តាម​សេចក្ដី​សប្បុរស​ដ៏​ជា​បរិបូរ​របស់​ព្រះ‌អង្គ។ ដ្បិត​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ថា គេ​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ពិត គឺ​ជា​កូន​ចៅ​ដែល​មិន​ព្រម​ប្រព្រឹត្ត​ខុស​ឆ្គង​ឡើយ បាន​ជា​ព្រះ‌អង្គ​ធ្វើ​ជា​ព្រះ‌អង្គ​សង្គ្រោះ​ដល់​គេ។ ក្នុង​គ្រប់​សេចក្ដី​ទុក្ខ​វេទនា​របស់​គេ នោះ​ព្រះ‌អង្គ​ក៏​រង​ទុក្ខ​ដែរ ហើយ​ទេវតា​ដែល​នៅ​ចំពោះ​ព្រះ‌អង្គ​បាន​សង្គ្រោះ​គេ ព្រះ‌អង្គ​បាន​ប្រោស​លោះ​គេ ដោយ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​គាំទ្រ​គេ​រាល់​ថ្ងៃ​តាំង​ពី​ដើម​រៀង​មក។

ចែក​រំលែក
អាន អេសាយ 63

អេសាយ 63:7-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​សូម​រំឭក​ពី​អំពើ​ដ៏​សប្បុរស​របស់​ព្រះ‌អម្ចាស់ ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ចំពោះ​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ប្រព្រឹត្ត​មក​លើ​យើង។ ខ្ញុំ​សូម​ថ្លែង​អំពី​កិច្ចការ​ដ៏​ល្អ​គ្រប់​យ៉ាង​ដែល ព្រះអង្គ​ប្រទាន​មក​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​កិច្ចការ​ដែល​ព្រះអង្គ​បាន​សម្តែង​ចំពោះ​ពួក​គេ ដោយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​លើស‌លុប និង​ព្រះ‌ហឫទ័យ​សប្បុរស​ពន់​ប្រមាណ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: អ្នក​ទាំង​នោះ​ពិត​ជា​ប្រជា‌រាស្ត្រ​របស់​យើង​មែន ពិត​ជា​កូន​ចៅ​ដែល​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត! ព្រះអង្គ​តែងតែ​សង្គ្រោះ​ពួក​គេ​ជានិច្ច គ្រប់​ពេល​ពួក​គេ​មាន​អាសន្ន ព្រះអង្គ​មិន​ប្រើ​ទេវតា ឬ​នរណា​ផ្សេង​ទៀត ឲ្យ​មក​សង្គ្រោះ​គេ​ទេ គឺ​ព្រះអង្គ​បាន​សង្គ្រោះ​ពួក​គេ ដោយ​ផ្ទាល់​ព្រះអង្គ។ ព្រះអង្គ​បាន​លោះ​ពួក​គេ ដោយ​ព្រះ‌ហឫទ័យ​ស្រឡាញ់ និង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា។ ព្រះអង្គ​គាំទ្រ លើក​ស្ទួយ​ពួក​គេ ជា​រៀង​រាល់​ថ្ងៃ តាំង​ពី​ដើម​រៀង​មក។

ចែក​រំលែក
អាន អេសាយ 63

អេសាយ 63:7-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​សប្បុរស​របស់​ព្រះ‌យេហូវ៉ា ហើយ​ពី​សេចក្ដី​ដែល​គួរ​សរសើរ​របស់​ទ្រង់ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស​ដល់​យើង​រាល់​គ្នា នឹង​សេចក្ដី​សប្បុរស​ដ៏​ជា​ធំ ដែល​ផ្តល់​ដល់​ពូជ‌ពង្ស​អ៊ីស្រាអែល ជា​សេចក្ដី​ដែល​ទ្រង់​បាន​ប្រោស​ដល់​គេ​តាម​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់ ហើយ​តាម​សេចក្ដី​សប្បុរស​ដ៏​ជា​បរិបូរ​របស់​ទ្រង់ ដ្បិត​ទ្រង់​បាន​មាន​បន្ទូល​ថា គេ​ជា​រាស្ត្រ​អញ​ពិត គឺ​ជា​កូន​ចៅ​ដែល​មិន​ព្រម​ប្រព្រឹត្ត​ដោយ​គៃ‌កាញ់​ឡើយ ដូច្នេះ​បាន​ជា​ទ្រង់​បាន​ធ្វើ​ជា​ព្រះ‌អង្គ​សង្គ្រោះ​ដល់​គេ ក្នុង​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​វេទនា​របស់​គេ នោះ​ទ្រង់​ក៏​រង​ទុក្ខ​ដែរ ហើយ​ទេវតា​ដែល​នៅ​ចំពោះ​ទ្រង់​បាន​សង្គ្រោះ​គេ ទ្រង់​បាន​ប្រោស​លោះ​គេ ដោយ​សេចក្ដី​ស្រឡាញ់ នឹង​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់ កាល​ពី​ចាស់​បុរាណ ទ្រង់​បាន​លើក​គេ​បី​ទៅ​ជា​ដរាប។

ចែក​រំលែក
អាន អេសាយ 63