អេសាយ 62:4-5

អេសាយ 62:4-5 គខប

គេ​នឹង​លែង​ហៅ​អ្នក​ថា “ស្ត្រី​ដែល​ស្វាមី​លះ‌បង់​ចោល”​ទៀត​ហើយ គេ​ក៏​នឹង​លែង​ហៅ​ទឹក​ដី​របស់​អ្នក​ថា “ដី​ដែល​គេ​បោះ​បង់​ចោល​ដែរ”។ ផ្ទុយ​ទៅ​វិញ គេ​នឹង​ហៅ​អ្នក​ថា “ព្រលឹង​មាស​បង!” ហើយ​គេ​នឹង​ហៅ​ទឹក​ដី​របស់​អ្នក​ថា “ភរិយា​សម្លាញ់​ចិត្ត” ដ្បិត​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​អ្នក ហើយ​ទឹក​ដី​របស់​អ្នក​នឹង​បាន​ដូច​ជា ស្ត្រី​ដែល​ជា​នា​នឹង​ប្ដី​ឡើង​វិញ។ ព្រះអង្គ​ដែល​បាន​សង់​អ្នក នឹង​រៀបការ​ជា​មួយ​អ្នក ដូច​កំលោះ​ម្នាក់​រៀបការ​នឹង​ស្រី​ក្រមុំ។ ភរិយា​ថ្មោង​ថ្មី​ផ្ដល់​អំណរ​សប្បាយ ឲ្យ​ស្វាមី​យ៉ាង​ណា អ្នក​ក៏​ផ្ដល់​អំណរ​សប្បាយ ដល់​ព្រះ​របស់​អ្នក​យ៉ាង​នោះ​ដែរ។