អេសាយ 62:4-5
អេសាយ 62:4-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គេនឹងលែងហៅអ្នកថា «ទីក្រុងដែលគេបោះបង់ចោល » ឬ «ស្រុកស្ងាត់ជ្រងំ » ទៀតឡើយ។ គឺគេនឹងហៅអ្នកថា «យើងពេញចិត្តនឹងអ្នកជាខ្លាំង » ហើយស្រុករបស់អ្នកនឹងបានដូចជា «ស្ត្រីមានប្តី » ដ្បិតព្រះយេហូវ៉ាគាប់ព្រះហឫទ័យនឹងអ្នកជាខ្លាំង ហើយស្រុករបស់អ្នកនឹងបានរៀបការ។ ដ្បិតដែលមនុស្សកំលោះយកស្រីក្រមុំធ្វើជាប្រពន្ធយ៉ាងណា នោះពួកកូនប្រុសៗរបស់អ្នកនឹងមករួមនឹងអ្នកយ៉ាងនោះដែរ ហើយដែលប្តីថ្មោងថ្មីមានចិត្តរីករាយចំពោះប្រពន្ធយ៉ាងណា នោះព្រះរបស់អ្នកនឹងមានសេចក្ដីរីករាយចំពោះអ្នកយ៉ាងនោះដែរ។
អេសាយ 62:4-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គេនឹងលែងហៅអ្នកថា “ស្ត្រីដែលស្វាមីលះបង់ចោល”ទៀតហើយ គេក៏នឹងលែងហៅទឹកដីរបស់អ្នកថា “ដីដែលគេបោះបង់ចោលដែរ”។ ផ្ទុយទៅវិញ គេនឹងហៅអ្នកថា “ព្រលឹងមាសបង!” ហើយគេនឹងហៅទឹកដីរបស់អ្នកថា “ភរិយាសម្លាញ់ចិត្ត” ដ្បិតព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងអ្នក ហើយទឹកដីរបស់អ្នកនឹងបានដូចជា ស្ត្រីដែលជានានឹងប្ដីឡើងវិញ។ ព្រះអង្គដែលបានសង់អ្នក នឹងរៀបការជាមួយអ្នក ដូចកំលោះម្នាក់រៀបការនឹងស្រីក្រមុំ។ ភរិយាថ្មោងថ្មីផ្ដល់អំណរសប្បាយ ឲ្យស្វាមីយ៉ាងណា អ្នកក៏ផ្ដល់អំណរសប្បាយ ដល់ព្រះរបស់អ្នកយ៉ាងនោះដែរ។
អេសាយ 62:4-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯងមិនត្រូវគេហៅថា ទីក្រុងចោលបង់ ហើយដីឯងក៏មិនត្រូវហៅថា ទីស្ងាត់ជ្រងំ ទៀតឡើយ គឺឯងនឹងត្រូវហៅថា «ទីស្រឡាញ់» ហើយដីរបស់ឯងថាជាអ្នកមានប្ដីវិញ ពីព្រោះព្រះយេហូវ៉ាទ្រង់មានសេចក្ដីរីករាយចំពោះឯង ហើយដីឯងនឹងបានរៀបការ ដ្បិតដែលមនុស្សកំឡោះយកស្រីក្រមុំធ្វើជាប្រពន្ធយ៉ាងណា នោះពួកកូនប្រុសៗរបស់ឯងនឹងមករួមនឹងឯងយ៉ាងនោះដែរ ហើយដែលប្ដីថ្មោងថ្មីមានចិត្តរីករាយចំពោះប្រពន្ធយ៉ាងណា នោះព្រះនៃឯងនឹងមានសេចក្ដីរីករាយចំពោះឯងយ៉ាងនោះដែរ។