អេសាយ 6:2-4

អេសាយ 6:2-4 គខប

នៅ​ពី​លើ​ព្រះអង្គ មាន​ពពួក​សេរភីម*។ សេរភីម​នីមួយៗ​មាន​ស្លាប​ប្រាំ​មួយ គឺ​ស្លាប​ពីរ​សម្រាប់​បាំង​មុខ ស្លាប​ពីរ​សម្រាប់​បាំង​ជើង និង​ស្លាប​ពីរ​ទៀត​សម្រាប់​ហើរ។ សេរភីម​ទាំង​នោះ​បន្លឺ​សំឡេង​ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ព្រះ​ដ៏វិសុទ្ធ ព្រះ​ដ៏វិសុទ្ធ ព្រះ​ដ៏វិសុទ្ធ គឺ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល! ផែនដី​ទាំង​មូល​ពោរ‌ពេញ​ទៅ​ដោយ​សិរី‌រុងរឿង​របស់​ព្រះអង្គ!»។ ព្រះ‌សូរសៀង​របស់​ព្រះអង្គ​ធ្វើ​ឲ្យ​កក្រើក​ទ្វារ​ព្រះ‌វិហារ ហើយ​មាន​ផ្សែង​ហុយ​ពេញ​ព្រះ‌ដំណាក់។