អេសាយ 6:2-4
អេសាយ 6:2-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅពីលើព្រះអង្គមានពួកសេរភីម គ្រប់គ្នាមានស្លាបប្រាំមួយ ក៏បាំងមុខដោយស្លាបពីរ បាំងជើងដោយស្លាបពីរ ហើយប្រើពីរសម្រាប់ហើរ។ មួយបន្លឺទៅកាន់មួយថា៖ «បរិសុទ្ធ បរិសុទ្ធ គឺព្រះយេហូវ៉ា នៃពួកពលបរិវារព្រះអង្គបរិសុទ្ធ ផែនដីទាំងមូលមានពេញ ដោយសិរីល្អរបស់ព្រះអង្គ»។ ក្របទ្វារក៏ញ័រ ដោយសូរសំឡេងសេរភីមដែលបន្លឺនោះ ហើយមានផ្សែងពេញព្រះដំណាក់។
អេសាយ 6:2-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពីលើព្រះអង្គ មានពពួកសេរភីម*។ សេរភីមនីមួយៗមានស្លាបប្រាំមួយ គឺស្លាបពីរសម្រាប់បាំងមុខ ស្លាបពីរសម្រាប់បាំងជើង និងស្លាបពីរទៀតសម្រាប់ហើរ។ សេរភីមទាំងនោះបន្លឺសំឡេងឆ្លើយឆ្លងគ្នាទៅវិញទៅមកថា៖ «ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ គឺព្រះអម្ចាស់នៃពិភពទាំងមូល! ផែនដីទាំងមូលពោរពេញទៅដោយសិរីរុងរឿងរបស់ព្រះអង្គ!»។ ព្រះសូរសៀងរបស់ព្រះអង្គធ្វើឲ្យកក្រើកទ្វារព្រះវិហារ ហើយមានផ្សែងហុយពេញព្រះដំណាក់។
អេសាយ 6:2-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅពីលើទ្រង់មានពួកសេរភីម គ្រប់គ្នាមានស្លាប៦ ក៏បាំងមុខដោយស្លាប២ បាំងជើងដោយស្លាប២ ហើយប្រើ២សំរាប់ហើរ មួយបន្លឺទៅកាន់១ថា បរិសុទ្ធ បរិសុទ្ធ គឺព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បរិសុទ្ធ ផែនដីទាំងមូលមានពេញដោយសិរីល្អនៃទ្រង់ ក្របទ្វារក៏ញ័រ ដោយសូរសំឡេងនៃសេរភីមដែលបន្លឺនោះ ហើយព្រះវិហារបានពេញទៅដោយផ្សែង