ប្រសិនបើអ្នកស្រែកអង្វរ ព្រះអម្ចាស់នឹងព្រះសណ្ដាប់អ្នក។ បើអ្នកស្រែកហៅព្រះអង្គ នោះទ្រង់នឹងមានព្រះបន្ទូលតបមកវិញថា “យើងមកហើយ!”។ ប្រសិនបើអ្នកឈប់ជិះជាន់ ឈប់គំរាមកំហែង ឈប់ចោទមួលបង្កាច់គេ ប្រសិនបើអ្នកសុខចិត្តបេះអាហារពីមាត់ខ្លួន យកទៅឲ្យអ្នកដែលស្រេកឃ្លាន ប្រសិនបើអ្នកយកម្ហូបអាហារ ទៅចម្អែតមនុស្សទុគ៌ត នោះពន្លឺរបស់អ្នកនឹងចែងចាំងក្នុងទីងងឹត ហើយភាពងងឹតរបស់អ្នកនឹងប្រែទៅជាភ្លឺ ដូចពន្លឺថ្ងៃត្រង់ដែរ។ ព្រះអម្ចាស់នឹងដឹកនាំអ្នកជានិច្ច ទោះបីអ្នកដើរនៅក្នុងវាលហួតហែងក្ដី ក៏ព្រះអង្គប្រទានអាហារដ៏បរិបូណ៌ឲ្យអ្នក និងប្រទានឲ្យអ្នកមានកម្លាំងមាំមួន។ អ្នកនឹងប្រៀបដូចជាសួនច្បារ ដែលសម្បូណ៌ទៅដោយទឹក ឬដូចជាប្រភពទឹកដែលមិនចេះរីង។ អ្នកនឹងសង់អ្វីៗដែលបាក់បែកឡើងវិញ អ្នកនឹងសង់នៅលើគ្រឹះដែលគេបានចាក់ ពីបុរាណកាល។ គេនឹងដាក់ឈ្មោះអ្នកថា “អ្នកជួសជុលកំពែងធ្លុះធ្លាយ អ្នករៀបចំផ្លូវ ធ្វើឲ្យមានមនុស្សរស់នៅ ក្នុងក្រុងឡើងវិញ”។
អាន អេសាយ 58
ស្ដាប់នូវ អេសាយ 58
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 58:9-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ