អេសាយ 58:9-12

អេសាយ 58:9-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រា​នេះ បើ​អ្នក​អំពាវ‌នាវ ព្រះ‌យេហូវ៉ា​នឹង​តប​ឆ្លើយ បើ​អ្នក​ស្រែក​រក នោះ​ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ថា យើង​នៅ​ឯ​ណេះ​ហើយ គឺ​បើ​អ្នក​ដក​នឹម​របស់​អ្នក​ចេញ លែង​គំរាម​កំហែង ព្រម​ទាំងឈប់និយាយ​កាច​អាក្រក់ ហើយ​បើ​អ្នក​ផ្តល់​សេចក្ដី​សប្បុរស ដល់​មនុស្ស​ស្រេក​ឃ្លាន ទាំង​ចម្អែត​ចិត្ត​នៃ​អ្នក​ដែល​មាន​ទុក្ខ​វេទនា នោះ​ពន្លឺ​របស់​អ្នក​នឹង​ភ្លឺ​ឡើង​ក្នុង​ទី​ងងឹត ហើយ​សេចក្ដី​ងងឹត​របស់​អ្នក​នឹង​បាន​ភ្លឺ ដូច​ជា​វេលា​ថ្ងៃ​ត្រង់ ព្រះ‌យេហូវ៉ា​នឹង​នាំ​ផ្លូវ​អ្នក​ជា‌និច្ច ហើយ​ចម្អែត​ព្រលឹង​អ្នក​នៅ​ក្នុង​ទី​ហួត‌ហែង ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ឆ្អឹង​អ្នក​បាន​មាំ‌មួន អ្នក​នឹង​បាន​ដូច​ជា​សួន‌ច្បារ​ដែល​គេ​ស្រោច​ទឹក ហើយ​ដូច​ជា​ក្បាល​ទឹក​ដែល​មិន​ខាន​ហូរ​ឡើយ។ ហើយ​ពួក​អ្នក​ដែល​នឹង​កើត​ពី​អ្នក​មក គេ​នឹង​សង់​ទី​ចាស់​ដែល​ខូច‌បង់​ឡើង​ជា​ថ្មី អ្នក​នឹង​សង់​ឡើង​លើ​ជើង​ជញ្ជាំង ដែល​មាន​នៅ​តាំង​ពី​ច្រើន​តំណ​ត​មក​ហើយ ក៏​នឹង​មាន​ឈ្មោះ​ថា ជា​អ្នក​ជួស‌ជុល​ទី​បាក់​បែក គឺ​ជា​អ្នក​ដែល​រៀបចំ​ផ្លូវ​ទៅ​ឯ​ទី​លំនៅ​ឡើង​វិញ។

ចែក​រំលែក
អាន អេសាយ 58

អេសាយ 58:9-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រសិន​បើ​អ្នក​ស្រែក​អង្វរ ព្រះ‌អម្ចាស់​នឹង​ព្រះ‌សណ្ដាប់​អ្នក។ បើ​អ្នក​ស្រែក​ហៅ​ព្រះអង្គ នោះ​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​តប​មក​វិញ​ថា “យើង​មក​ហើយ!”។ ប្រសិន​បើ​អ្នក​ឈប់​ជិះ‌ជាន់ ឈប់​គំរាម​កំហែង ឈប់​ចោទ​មួល​បង្កាច់​គេ ប្រសិន​បើ​អ្នក​សុខ​ចិត្ត​បេះ​អាហារ​ពី​មាត់​ខ្លួន យក​ទៅ​ឲ្យ​អ្នក​ដែល​ស្រេក​ឃ្លាន ប្រសិន​បើ​អ្នក​យក​ម្ហូប​អាហារ ទៅ​ចម្អែត​មនុស្ស​ទុគ៌ត នោះ​ពន្លឺ​របស់​អ្នក​នឹង​ចែង​ចាំង​ក្នុង​ទី​ងងឹត ហើយ​ភាព​ងងឹត​របស់​អ្នក​នឹង​ប្រែ​ទៅ​ជា​ភ្លឺ ដូច​ពន្លឺ​ថ្ងៃ​ត្រង់​ដែរ។ ព្រះ‌អម្ចាស់​នឹង​ដឹក​នាំ​អ្នក​ជានិច្ច ទោះ​បី​អ្នក​ដើរ​នៅ​ក្នុង​វាល​ហួត‌ហែង​ក្ដី ក៏​ព្រះអង្គ​ប្រទាន​អាហារ​ដ៏​បរិបូណ៌​ឲ្យ​អ្នក និង​ប្រទាន​ឲ្យ​អ្នក​មាន​កម្លាំង​មាំ‌មួន។ អ្នក​នឹង​ប្រៀប​ដូច​ជា​សួន​ច្បារ ដែល​សម្បូណ៌​ទៅ​ដោយ​ទឹក ឬ​ដូច​ជា​ប្រភព​ទឹក​ដែល​មិន​ចេះ​រីង។ អ្នក​នឹង​សង់​អ្វីៗ​ដែល​បាក់​បែក​ឡើង​វិញ អ្នក​នឹង​សង់​នៅ​លើ​គ្រឹះ​ដែល​គេ​បាន​ចាក់ ពី​បុរាណ​កាល។ គេ​នឹង​ដាក់​ឈ្មោះ​អ្នក​ថា “អ្នក​ជួស‌ជុល​កំពែង​ធ្លុះ​ធ្លាយ អ្នក​រៀបចំ​ផ្លូវ ធ្វើ​ឲ្យ​មាន​មនុស្ស​រស់​នៅ ក្នុង​ក្រុង​ឡើង​វិញ”។

ចែក​រំលែក
អាន អេសាយ 58

អេសាយ 58:9-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នេះ បើ​ឯង​អំពាវ‌នាវ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តប​ឆ្លើយ បើ​ឯង​ស្រែក​រក នោះ​ទ្រង់​នឹង​មាន​បន្ទូល​ថា អញ​នៅ​ឯ​ណេះ​ហើយ គឺ​បើ​ឯង​ចោល​នឹម​របស់​ឯង​ចេញ លែង​ជន្ល​កំហែង ព្រម​ទាំង​លែង​ពោល ដោយ​កាច​អាក្រក់​ផង ហើយ​បើ​ឯង​ផ្តល់​សេចក្ដី​សប្បុរស ដល់​មនុស្ស​ស្រេក​ឃ្លាន ទាំង​ចំអែត​ចិត្ត​នៃ​អ្នក​ដែល​មាន​ទុក្ខ​វេទនា នោះ​ពន្លឺ​របស់​ឯង​នឹង​ភ្លឺ​ឡើង​ក្នុង​ទី​ងងឹត ហើយ​សេចក្ដី​ងងឹត​របស់​ឯង​នឹង​បាន​ភ្លឺ ដូច​ជា​វេលា​ថ្ងៃ​ត្រង់ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​នាំ​ផ្លូវ​ឯង​ជានិច្ច ហើយ​នឹង​ចំអែត​ព្រលឹង​ឯង​នៅ​ក្នុង​ទី​ហួត‌ហែង ទ្រង់​នឹង​ធ្វើ​ឲ្យ​ឆ្អឹង​ឯង​បាន​មាំ‌មួន ឯង​នឹង​បាន​ដូច​ជា​សួន‌ច្បារ​ដែល​គេ​ស្រោច​ទឹក ហើយ​ដូច​ជា​ក្បាល​ទឹក​ដែល​មិន​ខាន​ហូរ​ឡើយ ហើយ​ពួក​អ្នក​ដែល​នឹង​កើត​ពី​ឯង​មក គេ​នឹង​សង់​ទី​ចាស់​ដែល​ខូច​បង់​ឡើង​ជា​ថ្មី ឯង​នឹង​សង់​ឡើង​លើ​ជើង​ជញ្ជាំង ដែល​មាន​នៅ​តាំង​ពី​ច្រើន​ដំណ​ត​មក​ហើយ ក៏​នឹង​មាន​ឈ្មោះ​ថា ជា​អ្នក​ជួស‌ជុល​ទី​បាក់​បែក គឺ​ជា​អ្នក​ដែល​រៀបចំ​ផ្លូវ​ទៅ​ឯ​ទី​លំនៅ​ឡើង​វិញ។

ចែក​រំលែក
អាន អេសាយ 58