អេសាយ 58:11-12

អេសាយ 58:11-12 គខប

ព្រះ‌អម្ចាស់​នឹង​ដឹក​នាំ​អ្នក​ជានិច្ច ទោះ​បី​អ្នក​ដើរ​នៅ​ក្នុង​វាល​ហួត‌ហែង​ក្ដី ក៏​ព្រះអង្គ​ប្រទាន​អាហារ​ដ៏​បរិបូណ៌​ឲ្យ​អ្នក និង​ប្រទាន​ឲ្យ​អ្នក​មាន​កម្លាំង​មាំ‌មួន។ អ្នក​នឹង​ប្រៀប​ដូច​ជា​សួន​ច្បារ ដែល​សម្បូណ៌​ទៅ​ដោយ​ទឹក ឬ​ដូច​ជា​ប្រភព​ទឹក​ដែល​មិន​ចេះ​រីង។ អ្នក​នឹង​សង់​អ្វីៗ​ដែល​បាក់​បែក​ឡើង​វិញ អ្នក​នឹង​សង់​នៅ​លើ​គ្រឹះ​ដែល​គេ​បាន​ចាក់ ពី​បុរាណ​កាល។ គេ​នឹង​ដាក់​ឈ្មោះ​អ្នក​ថា “អ្នក​ជួស‌ជុល​កំពែង​ធ្លុះ​ធ្លាយ អ្នក​រៀបចំ​ផ្លូវ ធ្វើ​ឲ្យ​មាន​មនុស្ស​រស់​នៅ ក្នុង​ក្រុង​ឡើង​វិញ”។