អេសាយ 58:11-12 - Compare All Versions
អេសាយ 58:11-12 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ព្រះយេហូវ៉ានឹងនាំផ្លូវអ្នកជានិច្ច ហើយចម្អែតព្រលឹងអ្នកនៅក្នុងទីហួតហែង ព្រះអង្គនឹងធ្វើឲ្យឆ្អឹងអ្នកបានមាំមួន អ្នកនឹងបានដូចជាសួនច្បារដែលគេស្រោចទឹក ហើយដូចជាក្បាលទឹកដែលមិនខានហូរឡើយ។ ហើយពួកអ្នកដែលនឹងកើតពីអ្នកមក គេនឹងសង់ទីចាស់ដែលខូចបង់ឡើងជាថ្មី អ្នកនឹងសង់ឡើងលើជើងជញ្ជាំង ដែលមាននៅតាំងពីច្រើនតំណតមកហើយ ក៏នឹងមានឈ្មោះថា ជាអ្នកជួសជុលទីបាក់បែក គឺជាអ្នកដែលរៀបចំផ្លូវទៅឯទីលំនៅឡើងវិញ។
អេសាយ 58:11-12 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ព្រះអម្ចាស់នឹងដឹកនាំអ្នកជានិច្ច ទោះបីអ្នកដើរនៅក្នុងវាលហួតហែងក្ដី ក៏ព្រះអង្គប្រទានអាហារដ៏បរិបូណ៌ឲ្យអ្នក និងប្រទានឲ្យអ្នកមានកម្លាំងមាំមួន។ អ្នកនឹងប្រៀបដូចជាសួនច្បារ ដែលសម្បូណ៌ទៅដោយទឹក ឬដូចជាប្រភពទឹកដែលមិនចេះរីង។ អ្នកនឹងសង់អ្វីៗដែលបាក់បែកឡើងវិញ អ្នកនឹងសង់នៅលើគ្រឹះដែលគេបានចាក់ ពីបុរាណកាល។ គេនឹងដាក់ឈ្មោះអ្នកថា “អ្នកជួសជុលកំពែងធ្លុះធ្លាយ អ្នករៀបចំផ្លូវ ធ្វើឲ្យមានមនុស្សរស់នៅ ក្នុងក្រុងឡើងវិញ”។
អេសាយ 58:11-12 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ព្រះយេហូវ៉ាទ្រង់នឹងនាំផ្លូវឯងជានិច្ច ហើយនឹងចំអែតព្រលឹងឯងនៅក្នុងទីហួតហែង ទ្រង់នឹងធ្វើឲ្យឆ្អឹងឯងបានមាំមួន ឯងនឹងបានដូចជាសួនច្បារដែលគេស្រោចទឹក ហើយដូចជាក្បាលទឹកដែលមិនខានហូរឡើយ ហើយពួកអ្នកដែលនឹងកើតពីឯងមក គេនឹងសង់ទីចាស់ដែលខូចបង់ឡើងជាថ្មី ឯងនឹងសង់ឡើងលើជើងជញ្ជាំង ដែលមាននៅតាំងពីច្រើនដំណតមកហើយ ក៏នឹងមានឈ្មោះថា ជាអ្នកជួសជុលទីបាក់បែក គឺជាអ្នកដែលរៀបចំផ្លូវទៅឯទីលំនៅឡើងវិញ។