អេសាយ 55:8-13

អេសាយ 55:8-13 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: គំនិត​យើង​ខុស​ប្លែក​ពី​គំនិត​អ្នក​រាល់​គ្នា រីឯ​របៀប​ដែល​យើង​ប្រព្រឹត្ត ក៏​ខុស​ប្លែក​ពី របៀប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដែរ។ មេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាង​ណា របៀប​ដែល​យើង​ប្រព្រឹត្ត​ក៏​ខុស​ប្លែក​ពី បៀប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត ហើយ​គំនិត​របស់​យើង​ក៏​ខុស​ប្លែក​ពី គំនិត​របស់​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។ ទឹក​ភ្លៀង និង​ទឹក​សន្សើម​ធ្លាក់​ពី​លើ​មេឃ​មក ស្រោច​ស្រព​ផែនដី។ ទឹក​ទាំង​នេះ​មិន​វិល​ត្រឡប់​ទៅ​វិញ​ឡើយ ដរាប​ណា​ទាល់​តែ​បាន​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើង បង្កើត​ភោគ​ផល ផ្ដល់​ពូជ​សម្រាប់​អ្នក​សាប​ព្រោះ និង​ផ្ដល់​អាហារ​ឲ្យ​គេ​បរិភោគ។ រីឯ​ពាក្យ​របស់​យើង​ក៏​ដូច្នោះ​ដែរ គឺ​ពាក្យ​ដែល​ចេញ​ពី​មាត់​របស់​យើង នឹង​មិន​វិល​ត្រឡប់​មក​រក​យើង​វិញ​ឡើយ ដរាប​ណា​ទាល់​តែ​បាន​សម្រេច តាម​បំណង​របស់​យើង​ជា​មុន​សិន គឺ​បំពេញ​កិច្ចការ​ដែល​យើង​ចាត់​ឲ្យ​មក​ធ្វើ រួច​រាល់​សព្វ​គ្រប់។ ពិត​មែន​ហើយ អ្នក​រាល់​គ្នា​នឹង​ចេញ​មក ប្រកប​ដោយ​អំណរ​សប្បាយ យើង​នឹង​ដឹក​នាំ​អ្នក​យ៉ាង​សុខ‌សាន្ត។ ពេល​នោះ ភ្នំ​តូច​ធំ​នឹង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ហើយ​រុក្ខ‌ជាតិ​នៅ​តាម​វាល ក៏​នាំ​គ្នា​អបអរ‌សាទរ​ដែរ។ ដើម​កកោះ​នឹង​ដុះ​ឡើង​ជំនួស​បន្លា ដើម​ចំប៉ី​នឹង​ដុះ​ជំនួស​ខ្ញែរ ទុក​ជា​ទី​សម្គាល់​ដែល​ឥត​ប្រែ‌ប្រួល ឲ្យ​មនុស្ស‌ម្នា​ដឹង​ឮ​រហូត​ត​ទៅ​ថា ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​នេះ។