អេសាយ 53:11-12

អេសាយ 53:11-12 គខប

“ក្រោយ​ពី​បាន​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង​មក ជីវិត​របស់​អ្នក​បម្រើ​នឹង​មាន​ពន្លឺ មនុស្ស​ជា​ច្រើន​នឹង​ទទួល​ស្គាល់ ចំណេះ​ដឹង​របស់​លោក។ អ្នក​បម្រើ​របស់​យើង​សុចរិត លោក​ក៏​ប្រោស​មហា‌ជន​ឲ្យ​បាន​សុចរិត ដោយ​ទទួល​យក​កំហុស​របស់​ពួក​គេ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រគល់ ឲ្យ​លោក​គ្រប់‌គ្រង​លើ​មនុស្ស​ជា​ច្រើន លោក​នឹង​ចែក​ជយ‌ភណ្ឌ​រួម​ជា​មួយ ពួក​កាន់​អំណាច ព្រោះ​លោក​បាន​លះ‌បង់​អ្វីៗ​ទាំង​អស់ រហូត​ដល់​បាត់​បង់​ជីវិត និង​សុខ​ចិត្ត​ឲ្យ គេ​រាប់​បញ្ចូល​ទៅ​ក្នុង​ចំណោម​ជន​ឧក្រិដ្ឋ ដ្បិត​លោក​ទទួល​យក​បាប​របស់​មនុស្ស​ទាំង​អស់ មក​ដាក់​លើ​ខ្លួន​លោក ព្រម​ទាំង​ទូល‌អង្វរ​ឲ្យ​មនុស្ស​បាប​ផង”។