អេសាយ 53:1-4

អេសាយ 53:1-4 គខប

ប្រជា‌ជន​តប​ថា តើ​នរណា​ជឿ សេចក្ដី​ដែល​គេ​ប្រាប់​យើង? តើ​ព្រះ‌អម្ចាស់​បាន​សម្តែង​ឫទ្ធិ‌បារមី ចំពោះ​នរណា? នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ អ្នក​បម្រើ​ប្រៀប​បាន​នឹង​ពន្លក​មួយ ដែល​លូត​លាស់​មិន​សូវ​ល្អ ដូច​ដំណាំ​ដែល​ដុះ​ចេញ​ពី​ដី​ហួត‌ហែង។ លោក​គ្មាន​រូប​សម្បត្តិ និង​គ្មាន​កិត្តិយស​ថ្លៃ‌ថ្នូរ គួរ​ឲ្យ​ចាប់​អារម្មណ៍​ឡើយ ហើយ​លោក​ក៏​គ្មាន​រូប​រាង​អ្វី​គួរ​ឲ្យ ទាក់‌ទាញ​ចិត្ត​យើង​ដែរ។ លោក​ជា​មនុស្ស​ដែល​ត្រូវ​គេ​មើល‌ងាយ គ្មាន​នរណា​រាប់​រក។ លោក​ជា​មនុស្ស​ស្គាល់​តែ​ការ​ឈឺ​ចាប់ ធ្លាប់​តែ​រង​ទុក្ខ​វេទនា លោក​ដូច​មនុស្ស​ដែល​គេ​ខ្ពើម គេ​ខ្ទប់​មុខ​មិន​ហ៊ាន​សម្លឹង​មើល​ទេ។ យើង​បាន​មើល‌ងាយ​លោក ហើយ​មិន​រាប់​រក​លោក​ឡើយ។ តាម​ពិត លោក​បាន​រង​ទុក្ខ​វេទនា​ជំនួស​យើង លោក​ទទួល​យក​ការ​ឈឺ​ចាប់​របស់​យើង មក​ដាក់​លើ​ខ្លួន​លោក។ រីឯ​យើង​វិញ យើង​ស្មាន​ថា ព្រះ‌ជាម្ចាស់​បាន​ដាក់​ទោស​លោក ព្រះអង្គ​បាន​វាយ និង​បន្ទាប​បន្ថោក​លោក។