យេរូសាឡឹមអើយ ចូរភ្ញាក់រឭក ចូរក្រោកឡើង! អ្នកបានផឹកពីពែងនៃព្រះពិរោធដ៏ខ្លាំង របស់ព្រះអម្ចាស់ អ្នកបានផឹកព្រះពិរោធពីពែងនេះ រហូតដល់តំណក់ចុងក្រោយ គឺរហូតដល់បាត់ស្មារតី! ក្នុងចំណោមកូនចៅដែលកើតចេញពីអ្នកមក គ្មាននរណាម្នាក់ដឹកនាំអ្នកសោះ ក្នុងចំណោមកូនទាំងប៉ុន្មានដែលអ្នកចិញ្ចឹម គ្មាននរណាម្នាក់ជួយឧបត្ថម្ភអ្នកវិញទេ។ ទុក្ខវេទនាពីរយ៉ាងបានកើតមាន ចំពោះអ្នកផ្ទួនៗគ្នា គឺអ្នកត្រូវហិនហោច និងខ្ទេចខ្ទី ទុរ្ភិក្ស និងសង្គ្រាម តែគ្មាននរណាអាណិតអាសូរអ្នក គ្មាននរណាសម្រាលទុក្ខអ្នកសោះ។ កូនចៅរបស់អ្នកដួលដេកនៅតាមដងផ្លូវ ពួកគេកម្រើកលែងរួច ដូចសត្វជាប់អន្ទាក់ ព្រោះព្រះអម្ចាស់ទ្រង់ព្រះពិរោធចំពោះពួកគេ ព្រះរបស់អ្នកគំរាមកំហែងពួកគេ។ ហេតុនេះ ក្រុងដែលរងទុក្ខវេទនាអើយ ចូរស្ដាប់ចុះ! អ្នកស្រវឹង តែមិនមែនស្រវឹងដោយផឹកស្រាទេ! ព្រះជាអម្ចាស់របស់អ្នក គឺព្រះដែលតែងតែ រកយុត្តិធម៌ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ទ្រង់មានព្រះបន្ទូលថា: យើងលែងឲ្យអ្នកផឹកពីពែង ដែលបណ្ដាលឲ្យអ្នកបាត់ស្មារតី អ្នកនឹងលែងផឹកពីពែងនៃកំហឹង របស់យើងទៀតហើយ។ យើងនឹងឲ្យសត្រូវដែលធ្វើបាបអ្នក ផឹកពីពែងនេះវិញ។ គឺពួកនោះដែលធ្លាប់ពោលមកអ្នកថា “ក្រាបចុះ ទុកឲ្យយើងដើរលើខ្នងឯង!” ពេលនោះ អ្នកក៏ក្រាបចុះ ធ្វើដូចដី និងដូចផ្លូវដែលគេដើរជាន់។
អាន អេសាយ 51
ស្ដាប់នូវ អេសាយ 51
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 51:17-23
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ