អេសាយ 49:13-16

អេសាយ 49:13-16 គខប

ផ្ទៃ​មេឃ​អើយ ចូរ​ហ៊ោ​កញ្ជ្រៀវ! ផែនដី​អើយ ចូរ​ត្រេក​អរ​សប្បាយ! ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អបអរ‌សាទរ! ដ្បិត​ព្រះ‌អម្ចាស់​សម្រាល​ទុក្ខ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រះអង្គ​អាណិត​មេត្តា​កូន​ចៅ​របស់​ព្រះអង្គ ដែល​រង​ទុក្ខ​វេទនា។ ក្រុង​ស៊ីយ៉ូន​តែង​ពោល​ថា ព្រះ‌អម្ចាស់​បាន​បោះ​បង់​ខ្ញុំ​ចោល ព្រះ‌អម្ចាស់​ភ្លេច​ខ្ញុំ​ហើយ!។ តើ​ម្ដាយ​អាច​បំភ្លេច​កូន​របស់​ខ្លួន ដែល​នៅ​បៅ​បាន​ឬ? តើ​ម្ដាយ​លែង​អាណិត​មេត្តា​កូន​ដែល កើត​ចេញ​ពី​ផ្ទៃ​របស់​ខ្លួន​បាន​ឬ? ឧបមា​ថា​ម្ដាយ​បំភ្លេច​កូន​បាន​ទៅ​ចុះ ចំណែក​ឯ​យើង​វិញ យើង​មិន​អាច​ភ្លេច​អ្នក​បាន​ឡើយ! យើង​បាន​ចារ​ឈ្មោះ​អ្នក នៅ​លើ​បាត​ដៃ​របស់​យើង ហើយ​យើង​តែងតែ​នឹក​គិត​ដល់​កំពែង របស់​អ្នក​ជានិច្ច។