យើងដឹងថា អ្នកជាមនុស្សរឹងរូស ចិត្តរបស់អ្នករឹងដូចដែកថែប ហើយក្បាលអ្នករឹងដូចដែក យើងបានប្រាប់ឲ្យអ្នកដឹងជាមុនយ៉ាងយូរ យើងបានឲ្យអ្នកដឹងមុនហេតុការណ៍មកដល់ ដើម្បីកុំឲ្យអ្នកពោលថា “គឺរូបបដិមារបស់ខ្ញុំដែលបានធ្វើការនេះ គឺរូបព្រះ ឬរូបដែលខ្ញុំសិត បានបង្គាប់ឲ្យហេតុការណ៍កើតមាន”។ អ្នកឮសេចក្ដីដែលយើងប្រាប់ទុកជាមុន ហើយក៏ឃើញថាកើតមានដូច្នោះមែន តើអ្នកមិនទទួលស្គាល់ទេឬ? តាំងពីពេលនេះទៅ យើងប្រាប់ឲ្យអ្នកដឹង អំពីព្រឹត្តិការណ៍ថ្មីៗទៀត ដែលយើងបានគ្រោងទុក តែអ្នករាល់គ្នាមិនទាន់ដឹងនៅឡើយ។ ព្រឹត្តិការណ៍នោះទើបនឹងកកើត តែមិនមែនកើតឡើងយូរមកហើយទេ រហូតមកទល់ពេលនេះ អ្នកពុំដែលឮអំពីព្រឹត្តិការណ៍នេះឡើយ ដូច្នេះ អ្នកពុំអាចពោលថា “ខ្ញុំស្គាល់ព្រឹត្តិការណ៍នេះហើយ”។ អ្នកមិនព្រមចង់ដឹង ចង់ឮ ហើយតាំងពីដើមមក អ្នកមិនដែលយកចិត្តទុកដាក់ស្ដាប់ឡើយ យើងស្គាល់អ្នកច្បាស់ណាស់ថា អ្នកជាមនុស្សដែលមិនអាចទុកចិត្តបាន គេហៅអ្នកថាជាមេបះបោរ តាំងពីក្នុងផ្ទៃម្ដាយមក។ ដោយយល់ដល់នាមយើងដែលជាព្រះជាម្ចាស់ យើងបានទប់កំហឹង ដោយយល់ដល់កិត្តិនាមរបស់យើង យើងបានទុកជីវិតឲ្យអ្នក យើងមិនបំផ្លាញអ្នកឡើយ។ យើងមិនបានឲ្យគេយកភ្លើងមកបន្សុទ្ធអ្នក ដូចគេបន្សុទ្ធប្រាក់នោះទេ គឺយើងលត់ដំអ្នក ដោយទុក្ខលំបាកដ៏ខ្លាំង។ យើងធ្វើដូច្នេះ ដោយយល់ដល់ខ្លួនយើងផ្ទាល់ យើងមិនចង់បន្ទាបបន្ថោកឈ្មោះយើង ហើយយើងក៏មិនចង់ឲ្យព្រះណាផ្សេងទៀត ទទួលសិរីរុងរឿងរបស់យើងដែរ។
អាន អេសាយ 48
ស្ដាប់នូវ អេសាយ 48
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 48:4-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ