អេសាយ 46:8-13

អេសាយ 46:8-13 គខប

អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​បះ‌បោរ​អើយ ចូរ​នឹក​ចាំ​អំពី​ការ​នេះ ចូរ​ភ្ញាក់​រឭក ហើយ​រិះគិត​ពិចារណា​ឡើង។ ចូរ​នឹក​ចាំ​អំពី​ព្រឹត្តិ‌ការណ៍ ដែល​កើត​មាន​នៅ​គ្រា​ដើម​ដំបូង ហើយ​ដឹង​ថា យើង​ជា​ព្រះ‌ជាម្ចាស់ ក្រៅ​ពី​យើង គ្មាន​ព្រះ​ណា​ទៀត​ទេ យើង​ជា​ព្រះ‌ជាម្ចាស់ គ្មាន​អ្វី​ផ្សេង​ទៀត​អាច​ផ្ទឹម​ស្មើ នឹង​យើង​បាន​ឡើយ។ យើង​បាន​ប្រាប់​ទុក​ជា​មុន តាំង​ពី​គ្រា​ដំបូង នូវ​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​តាម​ក្រោយ យើង​ប្រាប់​ទុក​ជា​មុន​តាំង​ពី​យូរ‌លង់ នូវ​ហេតុ‌ការណ៍​ដែល​ពុំ​ទាន់​កើត​មាន​នៅ​ឡើយ យើង​ពោល​ថា គម្រោង‌ការ​របស់​យើង មុខ​ជា​បាន​សម្រេច​មិន​ខាន យើង​ធ្វើ​អ្វី​បាន​តាម​ចិត្ត​យើង​ប្រាថ្នា។ យើង​ហៅ​សត្វ​ត្មាត​មួយ​ពី​ទិស​ខាង​កើត គឺ​បុរស​ម្នាក់​ពី​ស្រុក​ឆ្ងាយ​ដែល​នឹង​សម្រេច​តាម គម្រោង‌ការ​របស់​យើង។ អ្វី​ដែល​យើង​និយាយ យើង​នឹង​ធ្វើ​ឲ្យ​សម្រេច​ជា​រូប​រាង អ្វី​ដែល​យើង​គិត‌គូរ យើង​មុខ​ជា​ធ្វើ​មិន​ខាន។ មនុស្ស​មាន​ចិត្ត​រឹង‌រូស ដែល​នៅ​ឆ្ងាយ​ពី សេចក្ដី​សុចរិត​អើយ ចូរ​ស្ដាប់​យើង! យើង​នឹង​នាំ​សេចក្ដី​សុចរិត​របស់​យើង​ចូល​មក សេចក្ដី​សុចរិត​នេះ​នៅ​ជិត​បង្កើយ ហើយ​យើង​ក៏​នឹង​នាំ​ការ​សង្គ្រោះ​មក​ឆាប់ៗ​ដែរ យើង​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន យើង​នឹង​នាំ​ស្រុក​អ៊ីស្រា‌អែល ឲ្យ​ស្គាល់​ភាព​ថ្កុំ‌ថ្កើង។