អេសាយ 46:3-4

អេសាយ 46:3-4 គខប

អ្នក​ទាំង​អស់​គ្នា​ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល ដែល​នៅ​សេស‌សល់ កូន​ចៅ​យ៉ាកុប​អើយ ចូរ​ស្ដាប់​យើង! យើង​បាន​ថែ​ទាំ​អ្នក​រាល់​គ្នា តាំង​ពី​អ្នក​រាល់​គ្នា​នៅ​ក្នុង​ផ្ទៃ​ម្ដាយ យើង​បាន​បី​បាច់​ថែ‌រក្សា​អ្នក​រាល់​គ្នា តាំង​ពី​ពេល​អ្នក​រាល់​គ្នា​កើត​មក​ម៉្លេះ។ យើង​នៅ​តែ​ជួយ​គាំទ្រ​អ្នក​រាល់​គ្នា រហូត​អស់​មួយ​ជីវិត យើង​មិន​ប្រែ‌ប្រួល​ឡើយ។ យើង​នឹង​បី​បាច់​ថែ‌រក្សា​អ្នក​រាល់​គ្នា ដូច​យើង​បាន​ធ្វើ​រួច​មក​ហើយ យើង​ជួយ​គាំទ្រ និង​រំដោះ​អ្នក​រាល់​គ្នា។