អេសាយ 46:3-4
អេសាយ 46:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱពួកវង្សយ៉ាកុបអើយ ចូរស្តាប់យើងចុះ គឺសំណល់នៃវង្សអ៊ីស្រាអែលទាំងប៉ុន្មាន ដែលយើងបានថែរក្សាអ្នករាល់គ្នាតាំងពីកំណើត ហើយបានបីបាច់តាំងពីផ្ទៃម្តាយមក ទោះបីជាអ្នកចាស់ជរា យើងនឹងបីអ្នកដរាបដល់អ្នកមានសក់ស គឺយើងបានបង្កើត ហើយយើងនឹងថែរក្សាអ្នក អើ យើងនឹងបី ហើយនឹងជួយអ្នកឲ្យរួច។
អេសាយ 46:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកទាំងអស់គ្នាជាពូជពង្សអ៊ីស្រាអែល ដែលនៅសេសសល់ កូនចៅយ៉ាកុបអើយ ចូរស្ដាប់យើង! យើងបានថែទាំអ្នករាល់គ្នា តាំងពីអ្នករាល់គ្នានៅក្នុងផ្ទៃម្ដាយ យើងបានបីបាច់ថែរក្សាអ្នករាល់គ្នា តាំងពីពេលអ្នករាល់គ្នាកើតមកម៉្លេះ។ យើងនៅតែជួយគាំទ្រអ្នករាល់គ្នា រហូតអស់មួយជីវិត យើងមិនប្រែប្រួលឡើយ។ យើងនឹងបីបាច់ថែរក្សាអ្នករាល់គ្នា ដូចយើងបានធ្វើរួចមកហើយ យើងជួយគាំទ្រ និងរំដោះអ្នករាល់គ្នា។
អេសាយ 46:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱពួកវង្សារបស់យ៉ាកុបអើយ នឹងអ្នករាល់គ្នាជាសំណល់នៃវង្សាអ៊ីស្រាអែលដែរ ជាពួកដែលអញបានទទួលជាបន្ទុកតាំងពីកំណើតឯង ហើយបានបីឯងតាំងពីផ្ទៃម្តាយមក ចូរស្តាប់អញចុះ គឺអញនេះពិត រហូតដល់ឯងចាស់ជរាផង អញនឹងបីឯង ដរាបដល់ឯងមានសក់ស គឺអញបានបង្កើត ហើយអញនឹងទទួលឯងជាបន្ទុក អើ អញនឹងបី ហើយនឹងជួយឯងឲ្យរួចផង