អេសាយ 46:1-4

អេសាយ 46:1-4 គខប

ព្រះ​បាល​បរា‌ជ័យ​ហើយ ព្រះ‌នេបូ​ក៏​អស់​ឫទ្ធិ​ដែរ។ គេ​ដឹក​រូប​ព្រះ​ទាំង​នោះ ដោយ​ដាក់​នៅ​លើ​សត្វ​តិរច្ឆាន ធ្វើ​ឲ្យ​សត្វ​ទាំង​នោះ​នឿយ‌ហត់ ព្រោះ​មាន​បន្ទុក​យ៉ាង​ធ្ងន់​នៅ​លើ​ខ្នង​វា។ ព្រះ​ទាំង​នោះ​បរា‌ជ័យ និង​អស់​ឫទ្ធិ ពួក​គេ​មិន​អាច​រំដោះ​ខ្លួន​ឯង​បាន​ឡើយ ហើយ​ពួក​គេ​ក៏​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ​សឹក​ដែរ។ អ្នក​ទាំង​អស់​គ្នា​ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល ដែល​នៅ​សេស‌សល់ កូន​ចៅ​យ៉ាកុប​អើយ ចូរ​ស្ដាប់​យើង! យើង​បាន​ថែ​ទាំ​អ្នក​រាល់​គ្នា តាំង​ពី​អ្នក​រាល់​គ្នា​នៅ​ក្នុង​ផ្ទៃ​ម្ដាយ យើង​បាន​បី​បាច់​ថែ‌រក្សា​អ្នក​រាល់​គ្នា តាំង​ពី​ពេល​អ្នក​រាល់​គ្នា​កើត​មក​ម៉្លេះ។ យើង​នៅ​តែ​ជួយ​គាំទ្រ​អ្នក​រាល់​គ្នា រហូត​អស់​មួយ​ជីវិត យើង​មិន​ប្រែ‌ប្រួល​ឡើយ។ យើង​នឹង​បី​បាច់​ថែ‌រក្សា​អ្នក​រាល់​គ្នា ដូច​យើង​បាន​ធ្វើ​រួច​មក​ហើយ យើង​ជួយ​គាំទ្រ និង​រំដោះ​អ្នក​រាល់​គ្នា។