យើងនេះហើយជាព្រះអម្ចាស់ គ្មានព្រះអម្ចាស់ណាផ្សេងទៀតឡើយ ក្រៅពីយើង គ្មានព្រះជាម្ចាស់ណាទេ ទោះបីអ្នកមិនស្គាល់យើងក្ដី ក៏យើងបានប្រគល់ឲ្យអ្នកមានឫទ្ធិអំណាច ដើម្បីឲ្យមនុស្សក្នុងពិភពលោកទាំងមូល តាំងពីទិសខាងកើតដល់ទិសខាងលិច ទទួលស្គាល់ថា ក្រៅពីយើង ព្រះឯទៀតៗសុទ្ធតែឥតបានការ។ យើងនេះហើយជាព្រះអម្ចាស់ គ្មានព្រះអម្ចាស់ណាផ្សេងទៀតឡើយ។ យើងបង្កើតពន្លឺ និងភាពងងឹត យើងធ្វើឲ្យមានសេចក្ដីសុខ និងទុក្ខវេទនា គឺយើងនេះហើយជាព្រះអម្ចាស់ ដែលប្រព្រឹត្តការទាំងនេះ។ ចូរឲ្យផ្ទៃមេឃសម្រក់សេចក្ដីសុចរិតចុះមក ដូចទឹកសន្សើម ចូរឲ្យពពកបង្អុរសេចក្ដីសុចរិតចុះមក ដូចទឹកភ្លៀង ចូរឲ្យផែនដីបើកចំហ ដើម្បីឲ្យការសង្គ្រោះរីកចម្រើនឡើង និងឲ្យសេចក្ដីសុចរិត ពន្លកចេញជាមួយគ្នាដែរ។ យើងនេះហើយជាព្រះអម្ចាស់ ដែលបានបង្កើតអ្នកនោះមក»។ អ្នកណាប្រឆាំងនឹងព្រះដែលបានបង្កើតខ្លួន អ្នកនោះមុខជាវេទនាពុំខាន! អ្នកនោះកើតពីដី មិនខុសពីអ្នកឯទៀតៗទេ។ មិនដែលមានដីឥដ្ឋណាពោលទៅកាន់ជាងស្មូន ដែលកំពុងតែសូនខ្លួនថា តើអ្នកធ្វើអ្វីហ្នឹង! ថ្វីដៃរបស់អ្នកគ្មានបានការអ្វីទេ! អ្នកណាពោលទៅកាន់ឪពុកម្ដាយរបស់ខ្លួនថា “ម្ដេចក៏បង្កើតកូនបែបនេះមក” អ្នកនោះមុខជាត្រូវវេទនាពុំខាន។ រីឯព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធរបស់ ជនជាតិអ៊ីស្រាអែល ជាព្រះដែលបានបង្កើតជនជាតិនេះមក ទ្រង់មានព្រះបន្ទូលថា “តើអ្នករាល់គ្នាចង់សាកសួរយើង អំពីកិច្ចការដែលយើងត្រូវធ្វើ នៅពេលអនាគត សម្រាប់កូនចៅរបស់យើងឬ? អ្នករាល់គ្នាចង់បញ្ជាយើងអំពីកិច្ចការ ដែលយើងត្រូវធ្វើឬ? យើងនេះហើយដែលបានបង្កើតផែនដី ព្រមទាំងបានបង្កើតមនុស្សឲ្យរស់ នៅលើផែនដីនេះផង យើងបានលាតសន្ធឹងផ្ទៃមេឃ ដោយដៃរបស់យើងផ្ទាល់ ហើយយើងក៏បញ្ជាហ្វូងតារាទាំងប៉ុន្មាន នៅលើមេឃដែរ”។
អាន អេសាយ 45
ស្ដាប់នូវ អេសាយ 45
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 45:5-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ