អេសាយ 45:1-3

អេសាយ 45:1-3 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ ស្ដេច​ស៊ីរូស ដែល​ព្រះអង្គ​បាន ចាក់​ប្រេង​អភិសេក​នោះ​ថា៖ «យើង​កាន់​ដៃ​ស្ដាំ​របស់​អ្នក យើង​បង្ក្រាប​ប្រជា‌ជាតិ​នានា​នៅ​ចំពោះ​មុខ​អ្នក ហើយ​ដក​អាវុធ​ពី​ស្ដេច​ទាំង‌ឡាយ ព្រម​ទាំង​បើក​ទ្វារ​ក្រុង​ចំហ​នៅ​ចំពោះ​មុខ​អ្នក រហូត​ត​រៀង​ទៅ។ យើង​នឹង​ដើរ​នៅ​មុខ​អ្នក យើង​នឹង​ពង្រាប​កន្លែង​រដិប‌រដុប​ឲ្យ​រាប​ស្មើ យើង​នឹង​បំបាក់​ទ្វារ​លង្ហិន​ទាំង‌ឡាយ ព្រម​ទាំង​កម្ទេច​រនុក​ដែក​ឲ្យ​ខ្ទេច​ផង។ យើង​នឹង​ប្រគល់​មាស​ប្រាក់ ដែល​គេ​កប់​ទុក​ក្នុង​ទី​ងងឹត​មក​ឲ្យ​អ្នក ព្រម​ទាំង​ប្រគល់​ទ្រព្យ​សម្បត្តិ​ដែល គេ​ទុក​ក្នុង​ទី​លាក់​កំបាំង​មក​ឲ្យ​អ្នក​ដែរ។ ដូច្នេះ អ្នក​នឹង​ដឹង​ថា​យើង​ពិត​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ហៅ​អ្នក​មក​តាម​ឈ្មោះ​របស់​អ្នក។