អេសាយ 45:1-3

អេសាយ 45:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ព្រះបាទ​ស៊ីរូស ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង​ឡើង​ហើយ ជា​អ្នក​ដែល​ព្រះ‌អង្គ​កាន់​ដៃ​ស្តាំ ដើម្បី​ឲ្យ​បាន​បង្ក្រាប​អស់​ទាំង​សាសន៍​នៅ​មុខ​ខ្លួន ហើយ​បន្ធូរ​ចង្កេះ​ពួក​ស្តេច ព្រម​ទាំង​បើក​ទ្វារ​នៅ​មុខ​ខ្លួន រួច​ទ្វារ​ទាំង​នោះ​នឹង​មិន​ត្រូវ​បិទ​វិញ​ឡើយ។ គឺ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «យើង​នឹង​ដើរ​ទៅ​ខាង​មុខ​អ្នក ហើយ​ពង្រាប​ទី​ខ្ពស់ៗ​ឲ្យ​ស្មើ យើង​នឹង​បំបាក់​ទ្វារ​លង្ហិន​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​នឹង​ផ្ដាច់​រនុក​ដែក​ផង យើង​នឹង​ឲ្យ​ឃ្លាំង​លាក់​កំបាំង និង​ទ្រព្យ‌សម្បត្តិ​ដែល​កប់​ទុក​ដល់​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​ដឹង​ថា យើង​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​ហៅ​អ្នក​តាម​ឈ្មោះ។

ចែក​រំលែក
អាន អេសាយ 45

អេសាយ 45:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ ស្ដេច​ស៊ីរូស ដែល​ព្រះអង្គ​បាន ចាក់​ប្រេង​អភិសេក​នោះ​ថា៖ «យើង​កាន់​ដៃ​ស្ដាំ​របស់​អ្នក យើង​បង្ក្រាប​ប្រជា‌ជាតិ​នានា​នៅ​ចំពោះ​មុខ​អ្នក ហើយ​ដក​អាវុធ​ពី​ស្ដេច​ទាំង‌ឡាយ ព្រម​ទាំង​បើក​ទ្វារ​ក្រុង​ចំហ​នៅ​ចំពោះ​មុខ​អ្នក រហូត​ត​រៀង​ទៅ។ យើង​នឹង​ដើរ​នៅ​មុខ​អ្នក យើង​នឹង​ពង្រាប​កន្លែង​រដិប‌រដុប​ឲ្យ​រាប​ស្មើ យើង​នឹង​បំបាក់​ទ្វារ​លង្ហិន​ទាំង‌ឡាយ ព្រម​ទាំង​កម្ទេច​រនុក​ដែក​ឲ្យ​ខ្ទេច​ផង។ យើង​នឹង​ប្រគល់​មាស​ប្រាក់ ដែល​គេ​កប់​ទុក​ក្នុង​ទី​ងងឹត​មក​ឲ្យ​អ្នក ព្រម​ទាំង​ប្រគល់​ទ្រព្យ​សម្បត្តិ​ដែល គេ​ទុក​ក្នុង​ទី​លាក់​កំបាំង​មក​ឲ្យ​អ្នក​ដែរ។ ដូច្នេះ អ្នក​នឹង​ដឹង​ថា​យើង​ពិត​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ហៅ​អ្នក​មក​តាម​ឈ្មោះ​របស់​អ្នក។

ចែក​រំលែក
អាន អេសាយ 45

អេសាយ 45:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដល់​ស៊ីរូស ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឡើង​ហើយ ជា​អ្នក​ដែល​ទ្រង់​កាន់​ដៃ​ស្តាំ ដើម្បី​ឲ្យ​បាន​បង្ក្រាប​អស់​ទាំង​សាសន៍​នៅ​មុខ​ខ្លួន ហើយ​នឹង​បន្ធូរ​ចង្កេះ​ពួក​ស្តេច ព្រម​ទាំង​បើក​ទ្វារ​នៅ​មុខ​ខ្លួន រួច​ទ្វារ​ទាំង​នោះ​នឹង​មិន​ត្រូវ​បិទ​វិញ​ឡើយ គឺ​មាន​បន្ទូល​ដូច្នេះ​ថា អញ​នឹង​ដើរ​ទៅ​ខាង​មុខ​ឯង ហើយ​នឹង​ពង្រាប​អស់​ទាំង​ទី​រដិប‌រដុប​ឲ្យ​ស្មើ អញ​នឹង​បំបែក​អស់​ទាំង​ទ្វារ​លង្ហិន​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​នឹង​បំបាត់​រនុក​ដែក​ដែរ អញ​នឹង​ឲ្យ​ឃ្លាំង​លាក់​កំបាំង នឹង​ទ្រព្យ​សម្បត្តិ​ដែល​កប់​ទុក​ដល់​ឯង ដើម្បី​ឲ្យ​ឯង​បាន​ដឹង​ថា អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដែល​ហៅ​ឯង​តាម​ឈ្មោះ

ចែក​រំលែក
អាន អេសាយ 45