អេសាយ 44:1-5

អេសាយ 44:1-5 គខប

កូន​ចៅ​យ៉ាកុប​ជា​អ្នក​បម្រើ​របស់​យើង ប្រជា‌ជន​អ៊ីស្រា‌អែល ដែល​យើង​បាន​ជ្រើស​រើស​អើយ ឥឡូវ​នេះ ចូរ​ស្ដាប់​យើង! ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត​អ្នក ព្រះអង្គ​ដែល​បាន​សូន​អ្នក​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ ព្រះអង្គ​ដែល​ជួយ​អ្នក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា យ៉ាកុប​ជា​អ្នក​បម្រើ​របស់​យើង យេស៊ូ‌រូន​ដែល​យើង​បាន​ស្រោច​ស្រង់​អើយ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! យើង​នឹង​ចាក់​បង្ហូរ​ទឹក​ទៅ​លើ​ដី​បែក​ក្រហែង យើង​នឹង​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ នៅ​លើ​ដី​ហួត‌ហែង យើង​នឹង​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​របស់​យើង ទៅ​លើ​ពូជ‌ពង្ស​អ្នក ព្រម​ទាំង​ឲ្យ​ពរ​ដល់​កូន​ចៅ​របស់​អ្នក​ផង។ កូន​ចៅ​របស់​អ្នក​នឹង​ចម្រើន​ឡើង ដូច​ស្មៅ​ត្រូវ​ទឹក​ភ្លៀង និង​ដូច​រុក្ខ‌ជាតិ​ដុះ​នៅ​តាម​មាត់​ស្ទឹង។ ពេល​នោះ ម្នាក់​ពោល​ថា ខ្ញុំ​ជា​កូន​ចៅ​របស់​ព្រះ‌អម្ចាស់ ម្នាក់​ទៀត​ថា ខ្លួន​ជា​កូន​ចៅ​របស់​យ៉ាកុប ម្នាក់​ទៀត​ចារ​លើ​បាត​ដៃ​ថា “ខ្ញុំ​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌អម្ចាស់” ព្រម​ទាំង​មាន​មោទន‌ភាព ព្រោះ​ខ្លួន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល។