អេសាយ 44:1-5

អេសាយ 44:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ ឱ​ពួក​យ៉ាកុប ជា​អ្នក​បម្រើយើង ហើយ​ពួក​អ៊ីស្រា‌អែល ដែល​យើង​បាន​ជ្រើស‌រើស​អើយ ចូរ​ស្តាប់​ឥឡូវ​ចុះ ព្រះ‌យេហូវ៉ា​ដែល​ព្រះ‌អង្គ​បាន​បង្កើត​អ្នក​មក ហើយ​បាន​ជប‌សូន​អ្នក​ចាប់​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ គឺ​ជា​អ្នក​ដែល​នឹង​ជួយ​អ្នក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឱ​ពួក​យ៉ាកុប ជា​អ្នក​បម្រើយើង ហើយ​យេស៊ូរុន​ដែល​យើង​បាន​រើស​អើយ កុំ​ខ្លាច​ឡើយ។ ដ្បិត​យើង​នឹង​ចាក់​ទឹក​ទៅ​លើ​អ្នក​ណា​ដែល​កំពុង​ស្រេក ព្រម​ទាំង​បង្ហូរ​ទឹក​ទៅ​លើ​ដី​ហួត‌ហែង យើង​នឹង​ចាក់​វិញ្ញាណ​យើង​ទៅ​លើ​ពូជ‌ពង្ស​របស់​អ្នក និង​ពរ​របស់​យើង​ទៅ​លើកូន​ចៅ​របស់​អ្នក។ នោះ​គេ​នឹង​ពន្លក​ឡើង​នៅ​ក្នុង​ស្មៅ ដូច​ជា​ដើម​ចាក​តាម​មាត់​ទឹក។ ពេល​នោះ នឹង​មាន​ម្នាក់ពោល​ថា ខ្ញុំ​នេះ​ជា​របស់​ព្រះ‌យេហូវ៉ា ម្នាក់​ទៀត​នឹង​ហៅ​ខ្លួន​តាម​ឈ្មោះ​យ៉ាកុប ឯ​ម្នាក់​ទៀត​នឹង​ចុះ​ឈ្មោះ​ដោយ​ដៃ​ខ្លួន​ថា ខ្ញុំ​ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​នឹង​យក​ឈ្មោះ​អ៊ីស្រា‌អែល​ជា​នាម​ត្រកូល​របស់​ខ្លួន។

ចែក​រំលែក
អាន អេសាយ 44

អេសាយ 44:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កូន​ចៅ​យ៉ាកុប​ជា​អ្នក​បម្រើ​របស់​យើង ប្រជា‌ជន​អ៊ីស្រា‌អែល ដែល​យើង​បាន​ជ្រើស​រើស​អើយ ឥឡូវ​នេះ ចូរ​ស្ដាប់​យើង! ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត​អ្នក ព្រះអង្គ​ដែល​បាន​សូន​អ្នក​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ ព្រះអង្គ​ដែល​ជួយ​អ្នក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា យ៉ាកុប​ជា​អ្នក​បម្រើ​របស់​យើង យេស៊ូ‌រូន​ដែល​យើង​បាន​ស្រោច​ស្រង់​អើយ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! យើង​នឹង​ចាក់​បង្ហូរ​ទឹក​ទៅ​លើ​ដី​បែក​ក្រហែង យើង​នឹង​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ នៅ​លើ​ដី​ហួត‌ហែង យើង​នឹង​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​របស់​យើង ទៅ​លើ​ពូជ‌ពង្ស​អ្នក ព្រម​ទាំង​ឲ្យ​ពរ​ដល់​កូន​ចៅ​របស់​អ្នក​ផង។ កូន​ចៅ​របស់​អ្នក​នឹង​ចម្រើន​ឡើង ដូច​ស្មៅ​ត្រូវ​ទឹក​ភ្លៀង និង​ដូច​រុក្ខ‌ជាតិ​ដុះ​នៅ​តាម​មាត់​ស្ទឹង។ ពេល​នោះ ម្នាក់​ពោល​ថា ខ្ញុំ​ជា​កូន​ចៅ​របស់​ព្រះ‌អម្ចាស់ ម្នាក់​ទៀត​ថា ខ្លួន​ជា​កូន​ចៅ​របស់​យ៉ាកុប ម្នាក់​ទៀត​ចារ​លើ​បាត​ដៃ​ថា “ខ្ញុំ​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌អម្ចាស់” ព្រម​ទាំង​មាន​មោទន‌ភាព ព្រោះ​ខ្លួន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល។

ចែក​រំលែក
អាន អេសាយ 44

អេសាយ 44:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប៉ុន្តែ ឱ​ពួក​យ៉ាកុប ជា​អ្នក​បំរើ​អញ ហើយ​ពួក​អ៊ីស្រាអែល ដែល​អញ​បាន​ជ្រើស‌រើស​អើយ ចូរ​ស្តាប់​ឥឡូវ​ចុះ ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​បាន​បង្កើត​ឯង​មក ហើយ​បាន​ជប‌សូន​ឯង​ចាប់​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ គឺ​ជា​អ្នក​ដែល​នឹង​ជួយ​ឯង ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ឱ​ពួក​យ៉ាកុប ជា​អ្នក​បំរើ​អញ ហើយ​ឯង​ដែរ យេស៊ូរុន​ដែល​អញ​បាន​រើស​អើយ​កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​នឹង​ចាក់​ទឹក​ទៅ​លើ​អ្នក​ណា​ដែល​កំពុង​ស្រេក ព្រម​ទាំង​បង្ហូរ​ទឹក​ទៅ​លើ​ដី​ហួត‌ហែង​ផង អញ​នឹង​ចាក់​វិញ្ញាណ​អញ​ទៅ​លើ​ពូជ‌ពង្ស​របស់​ឯង ហើយ​ពរ​របស់​អញ ទៅ​លើ​កូន​ចៅ​របស់​ឯង នោះ​គេ​នឹង​ពន្លក​ឡើង​នៅ​ក្នុង​ស្មៅ ដូច​ជា​ដើម​ចាក​តាម​មាត់​ទឹក អ្នក​១​នឹង​ថា ខ្ញុំ​នេះ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ម្នាក់​ទៀត​នឹង​ហៅ​ខ្លួន​តាម​ឈ្មោះ​យ៉ាកុប ឯ​ម្នាក់​១​ទៀត នឹង​ចុះ​ឈ្មោះ​ដោយ​ដៃ​ខ្លួន​ថា ខ្ញុំ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​នឹង​យក​ឈ្មោះ​អ៊ីស្រាអែល​ជា​នាម​ត្រកូល​របស់​ខ្លួន។

ចែក​រំលែក
អាន អេសាយ 44